Cctimesw1140xh150cm copy

«កន្លែងវិបស្សនា»នៅឧទ្យានជាតិគិរីរម្យបញ្ចប់ការសាងសង់ជាស្ថាពរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ស្ពឺ៖ កន្លែងវិបស្សនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ កន្លែងវិបស្សនានេះ ជាគោលដៅទេសចរណ៍លំហែបៃតង និង សាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និង ស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលជាអ្នកផ្តូចផ្តើមគំនិតសាងសង់ បានគូសបញ្ជាក់ថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះ គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយលោក អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។

កន្លែងសមាធិ ត្រូវសាងសង់ចំនួន ៥០ទីតាំង ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្តឧទ្យានជាតិគីរីរម្យ បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សមាធិ វិបស្សនា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង