ចិន៖ ប្រទេសចិនប៉ុន្មានឆ្នាំចុងក្រោយនេះបានដាក់ដំណើរការម៉ាស៊ីនកសិកម្មនៅទូទាំងប្រទេសសរុបជាង ១៧ម៉ឺនគ្រឿងដើម្បីជួយសម្រួលដល់ការធ្វើដំណាំ ច្រូតកាត់ នឹងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស។ ម៉ាស៊ីនជាច្រើនគ្រឿងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រទេសចិនក្នុងការប្រមូលផល ដាំដុះផ្សេងៗដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មរបស់ប្រទេសចិន។
ខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន ដែលជាអ្នកផលិតគ្រាប់ធញ្ញជាតិធំជាងគេរបស់ប្រទេសចិនគ្រោងដាក់ដំណើរការនូវម៉ាស៊ីនកសិកម្មជាង ១៧០,០០០ នៅឆ្នាំនេះ ដោយរក្សាបាននូវកម្រិតខ្ពស់នៃយន្តការនៅក្នុងវិស័យកសិកម្មរបស់ខ្លួន។ ខេត្តភាគឦសាននេះជាតំបន់កសិកម្មមេកានិចឈានមុខគេក្នុងប្រទេសចិនដែលមានម៉ាស៊ីនកសិកម្មជាងបីលានគ្រឿងត្រូវបានប្រើប្រាស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧបករណ៍នេះរួមមានម៉ាស៊ីនកសិកម្មខ្នាតធំ ២៧ម៉ឺនគ្រឿង ដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃដំណើរការកសិកម្ម រួមទាំងការភ្ជួររាស់ ការដាំដុះ ការគ្រប់គ្រងដីស្រែចំការ និងការប្រមូលផល។
អត្រាយន្តការរួមនៃការដាំដុះ និងការប្រមូលផលក្នុងខេត្តមានស្ថិរភាពជាង ៩៨ ភាគរយ។ខេត្ត Heilongjiang គឺជាខេត្តផលិតគ្រាប់ធញ្ញជាតិកំពូលរបស់ប្រទេសចិនអស់រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ ២០២៣ ខេត្តនេះបានផលិតគ្រាប់ធញ្ញជាតិប្រហែល ៧៧.៨៨ ពាន់លានគីឡូក្រាមដែលស្មើនឹង ១១.២ ភាគរយនៃចំនួនសរុបរបស់ប្រទេសចិន៕