អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ នឹងអ្នករួមដំណើរ ភាគច្រើនជាថ្នាក់ដឹកនាំជាច្រើនរូប បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងពេលធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់ កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់។
ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍នាថ្ងៃច័ន្ទនេះថា មិនមានសញ្ញាណាមួយនៃការរស់រានមានជីវិតនៃប្រមុខមេដឹកនាំរបស់ខ្លួនឡើយ អ្នកដំណើរជាមួយលោកប្រធានាធិបតីអ៊ីរ៉ង់ដែលបានស្លាបបាត់បង់ជីវិតមានរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និង លោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។
ជុំវិញនៃការធ្លាក់នេះ ត្រូវបានទូរទស្សន៍រដ្ឋអ៉ីរ៉ង់បញ្ជាក់ថា ដោយសារតែអាកាសធាតុចុះអ័ព្ទខ្លាំងដោយការធ្លាក់បានបណ្តាលឲ្យបំណែកមួយចំនួននៃឧទ្ធម្ភាគចក្របានឆាបឆេះ ហើយប្រតិបត្តិការរុករកបានពន្យាពេលនឹងខកខានដោយសារតែអាកាសធាតុមិនអំណោយផល។
ជាការកត់សម្គាល់ផងដែរថា ហេតុការណ៍ធ្លាក់យន្តហោះរបស់មេដឹកនាំ អ៉ឺរ៉ង់ពេលនេះ ធ្វើឡើងចំពេញដែលប្រទេសអ៉ឺរ៉ង់ មានភាពតានតឹងជាមួយប្រទេសអ៉ីស្រាអែល និង លោកខាងលិច។នៅមិនអាចបញ្ជាក់បន្ថែមបានទេនៅពេលនេះ ខណៈក្រុមអ្នកស្រាវជ្រាវកំពុងប្រតិបត្តិការបន្តលើហេតុការណ៍នេះ៕