Cc time web banner 054637

កម្មវិធី«សភាយុវជន២០២៤»នឹងប្រព្រឹត្តទៅនៅថ្ងៃ ២៤ ឧសភា នៅ CJCC

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីសភាយុវជន២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃ ២៤ ឧសភា ចាប់ពីវេលាម៉ោង១៤:០០នាទីរហូតដល់ម៉ោង១៧:០០នាទីរសៀលនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បើតាមគេហទំព័រហ្វេសប៊ុករបស់ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ បានឱ្យដឹងថា កម្មវិធីបានចាប់ផ្តើមបើកទទួលចុះឈ្មោះសម្រាប់សិស្សានុសិស្ស និស្សិត និងមហាជនទូទៅចូលរួមទស្សនានូវកិច្ចប្រជុំត្រាប់សភាយុវជន២០២៤ ដែលប្រារព្ធឡើងនៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១៤:០០នាទីរហូតដល់ម៉ោង១៧:០០នាទីរសៀលនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ប្រសិនបើមានចំណាប់អារម្មណ៍ សូមចុះឈ្មោះចូលរួមទស្សនា"កិច្ចប្រជុំត្រាប់សភាយុវជន២០២៤" តាមរយ:តំណរភ្ជាប់ខាងក្រោម:https://forms.gle/UQaGk39jPiVsRZ4G7

គួរបញ្ជាក់ផងដែរថា កម្មវិធីសភាយុវជន២០២៤ ត្រូវបានរៀបចំដោយក្លឹបសិក្សាវិទ្យាសាស្រ្តនយោបាយIISPP និងគាំទ្រដោយវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដែលកិច្ចប្រជុំត្រាប់សភាយុវជន២០២៤នេះនឹងបង្ហាញពីនីតិវិធីនៃមុខងារត្រួតពិនិត្យ និងតាមដាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង