Cc time web banner 054637

FIRST Global កំពុងជ្រើសរើសសិស្សតំណាងកម្ពុជាប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ បើតាមគេហទំព័រ First Global Cambodia បានឱ្យដឹងថា FIRST Global គឺជាកម្មវិធីប្រកួតរ៉ូបូតថ្នាក់អន្តរជាតិដែលមានការចូលរួមពីប្រទេស ជាង ១៩០ មកពីទូទាំងពិភពលោក។ ឆ្នាំនេះ FIRST Global នឹងធ្វើឡើងនៅទីក្រុង អាតែន (Athens) ប្រទេស ក្រិក (Greece) នៅថ្ងៃទី ២៦ ដល់ ២៩ ខែកញ្ញា។

សិស្សានុសិស្សដែលអាចដាក់ពាក្យចូលរួមប្រកួតបានត្រូវជាយុវជនដែលមានអាយុចន្លោះ ១៤ ដល់ ១៨ ឆ្នាំ ដែលមានចំណាប់អារម្មណ៍លើវិស័យរ៉ូបូត មានឆន្ទៈក្នុងការធ្វើការងារជាក្រុមជាមួយនឹងយុវជនផ្សេងទៀត ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានប្រសើរផងដែរ។

សិស្សានុសិស្ស អាចស្វែងយល់បន្ថែមពី 2024 FIRST Global Athens និងសកម្មភាពក្រុមកម្ពុជាក្នុងការចូលរួម ៥ ឆ្នាំកន្លងមកនេះតាមរយៈតំណភ្ជាប់មួយនេះ https://drive.google.com/file/d/1cBkXYYUhpOC0skepYN8ypdem2eiwk9bJ/view?usp=sharing

បើតាមគេហទំព័រ First Global Cambodia បានឱ្យដឹងថា កម្មវិធីនឹងរ៉ាប់រងគ្រប់ការចំណាយដល់បេក្ខជនអំឡុងពេលប្រកួត ដែលនឹងប្រព្រឹត្តទៅកំឡុង ថ្ងៃទី 26 ដល់ 29 ខែកញ្ញា ។ បន្ថែមពីនេះ ក៏មាន ការធ្វើដំណើរ ការហូបចុក និង ការស្នាក់នៅ។ អាស្រ័យហេតុនេះ ប្រសិនបើមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/vr7cmxwiKyE2qZ278 ដែលឈប់ទទួលពាក្យ នៅថ្ងៃ២០ ឧសភា ២០២៤ ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ ក្រុមយុវជនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសចំនួន ១៩១ ។ ឆ្នាំ ២០២៣ ជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយសារតែ ក្រុមកម្ពុជា ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាឧត្តមភាពអន្តរជាតិអាល់ប៊ឺតអាញស្តាញ ក្រោយពីបេក្ខជនបានចំណាយពេល ៤ ខែក្នុងការត្រៀម និងតាមដានដំណើរប្រព្រឹត្តនៃកម្មវិធីដោយយកចិត្តទុកដាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង