សមុទ្រចិនខាងត្បូង៖ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង បានចាប់ផ្តើមផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីប្រទេសហ្វីលីពីន បានបញ្ជូនទូកនេសាទជាច្រើនគ្រឿង ទៅល្បាតនៅក្បែរកោះជម្លោះនៃសមុទ្រចិនខាងត្បូង ខណៈចិនបានបញ្ជូន និង ធ្វើសមយុទ្ធជាច្រើនក្បែរសមុទ្រចិនខាងត្បូងជាការព្រមានដល់ហ្វីលីពីន។ការប្រឈមមុខដាក់គ្នាជាថ្មីនេះ ជាក្តីបារម្ភថ្មីបន្ថែមទៀតនៃជម្លោះក្នុងពិភពលោកបន្ថែមពីសង្គ្រាមនៅ អ៊ុយក្រែន រុស្ស៊ី អ៉ីស្រាអែល និង តំបន់ការហ្សា។
ភាពតានតឹងចាប់ផ្តើមកើនមានឡើង ក្រោយពីប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន បានបញ្ជូនទូកនេសាទ និង នាវាឆ្មាំសមុទ្រចិនរបស់ខ្លួនជាច្រើនគ្រឿងទៅកាន់តំបន់មានជម្លោះនៅក្នុងតំបន់ប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង ក្រោមហេតុផលថា ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ភាគីហ្វីលីពីន បានចោទចិនថា ចិននឹងប្រើប្រាស់រ៉េអាក់ទ័រអណ្តែតទឹករបស់ខ្លួន ដើម្បីផ្តល់ថាមពលដល់មូលដ្ឋានយោធាដែលខ្លួនបានសាងសង់នៅលើកោះសិប្បនិមិត្ត រួមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន។
ប្រធានាធិបតីហ្វីលីពីន លោក Marcos បានប្រើភាសាការទូតដោយសំដៅលើចិនថា៖ ដោយប្រឈមនឹងបញ្ហាស្មុគ្រស្មាញនៅពេលនេះ វាតម្រូវឱ្យមានកិច្ចប្រឹងប្រែងរួមពីគ្រប់ភាគីទាំងអស់ ការប្តេជ្ញាចិត្តចំពោះគោលបំណងរួម និង ការតាំងចិត្តមិនងាករេចំពោះរបៀបរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់។សារនេះ ប្រធានាធិបតីហ្វីលីពីន បានផ្ញើសារទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនដែលមាន អាម៉េរិក ជប៉ុន អូស្រ្តាលី ចូលរួមជួយលើកករណីនេះ។
ចំណែកភាគីចិនវិញ បានចេញបានដាក់ចេញនូវវិធានការ បញ្ជូននាវាអនុវត្តច្បាប់ឆ្មាំឆ្នេរសមុទ្រសរុបចំនួន ១,៤៥៧ គ្រឿងយន្តហោះចំនួន ៣៤ គ្រឿង និង នាវារដ្ឋបាលជលផលចំនួន ២៤០ បានធ្វើការស៊ើបអង្កេតនៃកងកម្លាំងទូកនេសាទដែលកម្លាំងហ្វីលីពីនកំពុងតែមានវត្តមាននៅលើសមុទ្រចិនខាងត្បូង។
លោក Shi Jifeng មន្ត្រីនៃនាយកដ្ឋានអនុវត្តច្បាប់នៃសាខាឆ្មាំឆ្នេរសមុទ្ររបស់ចិន បានព្រមានថា នឹងបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើសកម្មភាពខុសច្បាប់ និង ឧក្រិដ្ឋកម្មផ្សេងៗ ហើយធានានូវការអនុវត្តយ៉ាងតឹងរឹងនៃប្រព័ន្ធផ្អាកនេសាទនៅសមុទ្រចិនខាងត្បូងក្នុងរដូវរដូវក្តៅ និងនាំឱ្យប៉ះពាល់ដល់អធិបតេយ្យជាតិរបស់ចិន។
អ្នកជំនាញចិន បានហៅការទាមទាររបស់ហ្វីលីពីនថា មិនមានមូលដ្ឋានច្បាប់ត្រឹមត្រូវឡើយហើយហ្វីលីពីនតែងតែរកលេសជាច្រើន ដើម្បីបង្កជម្លោះនាៗជាមួយប្រទេសចិនជុំវិញនៃសមុទ្រចិនខាងត្បូង និង បានកំពុងប្រមូលផ្តុំអ្នកនេសាទមួយក្រុមទៅកាន់ដែនទឹកជុំវិញតំបន់ជម្លោះ តាមរយៈអញ្ជើញ អ្នកកាសែត និង អ្នកសង្កេតការណ៍ ក្នុងចេតនាបង្កឧប្បត្តិហេតុនៅក្នុងការឃុបឃិតជាមួយកងកម្លាំងខាងក្រៅ ហើយតែតែងចាត់ទុកប្រទេសចិនគំរាមគំហែងខ្លួនជានិច្ច៕