ភ្នំពេញ៖ កងទ័ពមួកខៀវរបស់កម្ពុជាទាំង១៣៩នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័ក បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋម៉ាលីរយៈពេលមួយឆ្នាំ។ នេះបើតាម អនុប្រធានគណៈកម្មាធិការជាតិ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា កងទ័ពមួកខៀវកម្ពុជា ១៣៩ នាក់ ក្នុងចំណោមនោះនារី១១នាក់ មកដល់កម្ពុជជា ដោយ សុវត្ថិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហ ប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី រយៈពេលមួយឆ្នាំ។
ឯកឧត្តម ក៏បានបញ្ជាក់ដែរថា កងយោធាមួកខៀវកម្ពុជា ទើបធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជានាពេលនេះ គឺបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វីនកងកម្លាំងរក្សាសន្តិភាព នៅ ស្រុកឧដុង្គ ៤៥នាក់ ក្នុងនោះនារី១នាក់ និង នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៩៤នាក់ ក្នុងនោះនារីចំនួន១០នាក់៕