Cctime 6monthsfree desktop
Cc times  web banner kh (2)

យុទ្ធនាការ«កាត់បន្ថយថង់ប្លាស្ទិក»ជោគជ័យលើសការរំពឹងទុក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុង១ថ្ងៃប្រមាណជាង ៣០លានថង់ប្លាស្ទិក។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា នេះជាជោគជ័យមួយដែលលើសពីការរំពឹងទុក ពីព្រោះត្រឹមតែរយៈពេល ៨ខែនិង២៣ថ្ងៃប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ការសម្រេចបានលើសពីការរំពឹងទុកនេះ បានមកពីកត្តាចំនួន៣ចំណុច ក្នុងនោះរួមមាន ផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន ការយកចិត្តទុកដាក់ និងរួមចំណែកពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា និងការទទួលស្គាល់ពីអន្តរជាតិថា ខ្មែរស្អាត ខ្មែរធ្វើបាន។

សូមជម្រាបថា បទពិសោធន៍ជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» បានកាត់បន្ថយប្លាស្ទិកក្នុង១ថ្ងៃជាង ៣០លានថង់ បានរំលេចចេញនូវយុទ្ធនាការជាបន្តបន្ទាប់ដូចជា យុទ្ធនាការ ដាំដើមឈើយ៉ាងតិច ១លានដើម, យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ, យុទ្ធនាការសំអាតបឹងទន្លេសាប និងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង