អាហ្សង់ទីន៖ កង់រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងក្នុងប្រទេសអាហ្សង់ទីនបានធ្លាក់ចូលទៅក្នុងកន្លងផ្លូវរថភ្លើងមួយទៀតហើយបណ្តាលឲ្យមនុស្សយ៉ាងតិច ៣០នាក់រងរបួសធ្ងន់បន្ទាប់រថភ្លើងទាំងពីរបានប៉ះគ្នា។
សេវាសង្គ្រោះបន្ទាន់ក្នុងស្រុកបានជម្លៀសអ្នកដែលកំពុងតែជាប់គាំងក្នុងរថភ្លើង បន្ទាប់ពីឧបទ្ទវហេតុមិនធ្លាប់មាននេះបានកើងឡើងនៅជាយក្រុង Palermo ។ ហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នកស្លាប់ឡើង ក្រុមមន្រ្តីជំនាញបានជួយសង្រ្គោះអ្នកដំណើរ ៩០ នាក់ ក្នុងចំណោម ៣០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ពីរនាក់ក្នុងចំណោមពួកគេរបួសក្បាលដែលត្រូវបានជម្លៀសដោយឧទ្ធម្ភាគចក្រ ៕