Cctimesw1140xh150cm copy

កម្តៅនៅឥណ្ឌាឡើងដល់៤៥អង្សារប៉ះពាល់ដល់ដំណើរការបោះឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌា៖ ដំណើរការបោះឆ្នោតនៅប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងស្ថានភាពកើនឡើងក្តៅខ្លាំងបំផុតមិនធ្លាប់មានដោយបានធ្វើឲ្យប្រជាជនជាច្រើនពិបាកធ្វើដំណើរទៅចូលរួមការបោះឆ្នោតដោយសារតែរលកកំដៅកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រទេសឥណ្ឌាត្រូវបានហ៊ុមព័ទ្ធដោយសីតុណ្ហភាពកើនឡើងកម្ដៅខ្លាំង ដែលជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់មន្ត្រីរៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤។

មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត កំពុងជួបការលំបាកខ្លាំងក្នុងការរៀបចំដំណើរការបោះឆ្នោត ដោយសារការដឹកជញ្ជូនម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិកទៅកាន់ការិយាល័យបោះឆ្នោត ការរៀបចំ និងត្រួតពិនិត្យដំណើរការបោះឆ្នោត គឺជួបការលំបាកខ្លាំងព្រោះតែអាកាសធាតុក្តៅខ្លាំងមិនអាចទ្រាំបាន។ លោក Parag Sharma មន្ត្រីរៀចចំបោះឆ្នោតនៅទីក្រុង Agra បាននិយាយថា អាកាសធាតុនៅតែបន្តកើនឡើងពី ៤៤-៤៥ អង្សារសេជាប្រចាំថ្ងៃហើយកម្តៅបានបង្កការប៉ះពាល់ជាខ្លាំងដល់អ្នកដែលរៀបចំការបោះឆ្នោត។ លោកអះអាងទៀតថាស្ថានភាពបែបនេះ ធ្វើឲ្យចំនួនអ្នកចូលរួមបោះឆ្នោតមានការថយចុះក្នុងអំឡុងពេលបីដំណាក់កាលដំបូងនៃការបោះឆ្នោត បើប្រៀបធៀបទៅនឹងដំណាក់កាលបោះឆ្នោតពីមុន។

បន្ថែមពីលើវិធានការទាំងនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានបន្ថែមម៉ោងបោះឆ្នោតប្រចាំថ្ងៃដាក់មួយម៉ោងបន្ថែមនៅក្នុងរដ្ឋជាច្រើន។ លោក Naresh Kumar អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មកពីនាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា ការជួបប្រទះនូវសីតុណ្ហភាពខ្ពស់នៅភាគពាយព្យនៃប្រទេសឥណ្ឌា ក៏ដូចជានៅភាគកណ្តាលនៃប្រទេសឥណ្ឌា និងនៅតាមឆ្នេរសមុទ្រភាគខាងលិច គឺមិនមានការថយចុះនៅឡើយទេ។ លោករំពឹងថាមនុស្សជិតជាង ៩៧០ លាននាក់នឹងចូលរួមបោះឆ្នោត នៅការិយាល័យបោះឆ្នោតជាង ១ លានកន្លែងនៅទូទាំងប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង