Cctimesw1140xh150cm copy

ក្តៅខ្លាំងក្នុងខែមេសាផ្តាច់ជីវិតពលរដ្ឋថៃ៦១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ជំងឺដាច់សរសៃឈាមខួរក្បាលបានសម្លាប់មនុស្សចំនួន ៦១ នាក់នៅក្នុងប្រទេសថៃ មកទល់ពេលនេះ ច្រើនជាងនៅឆ្នាំ ២០២៣ បន្ទាប់ពីអាកាសធាតុក្តៅខ្លាំងជាច្រើនសប្តាហ៍នៅទូទាំងតំបន់បានកើតឡើងនៅទូទាំងប្រទេសថៃកាលពីខែមេសា។ រលកនៃអាកាសធាតុក្តៅខ្លាំងបានវាយលុកប្រទេសថៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជំរុញឱ្យអាជ្ញាធរចេញការព្រមានអំពីអាកាសធាតុក្តៅជារៀងរាល់ថ្ងៃអាកាសធាតុក្តៅកន្លងទៅបានបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាជនថៃជាច្រើនលានគ្រួសារក្នុងប្រទេស។

យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងថាមានមនុស្ស ៦១ នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលចាប់តាំងពីដើមឆ្នាំ ២០២៤ ធៀបនឹង ៣៧ នាក់ក្នុងឆ្នាំ ២០២៣ ដែលមានន័យថាមានការកើនឡើងជាងឆ្នាំកន្លងទៅ ។ភាគឦសានរបស់ប្រទេសថៃ ដែលជាតំបន់សំបូរទៅដោយកសិកម្ម បានរកឃើញចំនួនអ្នកស្លាប់ច្រើនជាងគេ។អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សនឹងបង្កើតរលកកំដៅញឹកញាប់ យូរជាង និងកាន់តែខ្លាំងនាឆ្នាំបន្តបន្ទាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង