Cctimesw1140xh150cm copy

អង្គភាពសារព័ត៌មានពីរត្រូវបានលុបអាជ្ញាបណ្ណ ក្រោយប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែឧសភា បានសម្រេចលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព បានប្រព្រឹត្តកំហុសក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានសម្រេចប្រកាសលុបស្ថាបណ្ឌសារព័ត៌មានចំនួនពីរ រួមមានទី១៖ លុបប្រកាសលេខ ០៧២ ព.ម ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យ លោក ជាវ គឹមលាង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១១២០៨១៣៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅផ្ទះលេខ២០២ ផ្លូវលេខ ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាសគេហទំព័រគ្រុន០១ ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.kruth01.com មានទីស្នាក់ការស្ថិតនៅផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

និងទី២៖ លុបប្រកាសលេខ ០៣៩ ព.ម ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យលោក ទុយ រិទ្ធី កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៧៣៤៧១៣(១) ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ មានអាសយដ្ឋាននៅផ្ទះលេខ១៤E៤ ផ្លូវលេខ ៤១០ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាសសារព័ត៌មាន ខេភី សូសលញូស៍ ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ www. khmerpost news.com អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ ១៤៩៤ ផ្លូវលេខ៤១០ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាប់ថា ការសម្រេចលុបអាជ្ញាបណ្ណរបស់ម្ចាស់គេហទំព័រទាំងពីរនេះ គឺដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង