Yearendyearend1140x150

អង្គការ Education First Cambodia ផ្តល់«អាហារូបករណ៍ដល់និស្សិតនារី» នៅ សាកលវិទ្យាល័យ៥

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការ Education First Cambodia ផ្តល់អាហារូបករណ៍ គាំពារផ្នែកហិរញ្ញវត្ថុ ការសិក្សាអង់គ្លេស ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ថ្នាក់រៀនកុំព្យូទ័រ និងការបណ្តុះបណ្តាលជាច្រើនទៀតរយៈពេល ៣ ឆ្នាំ ដល់ និស្សិតស្រីឆ្នើម ដែលមកពីសាកលវិទ្យាល័យចំនួន ៥។

បើតាមគេហទំព័រហ្វេសប៊ុករបស់ អង្គការ Education First Cambodia បានឱ្យដឹងថា អង្គការ នឹងផ្តល់អាហារូបករណ៍ គាំពារផ្នែកហិរញ្ញវត្ថុ ការសិក្សាអង់គ្លេស ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ថ្នាក់រៀនកុំព្យូទ័រ និងការបណ្តុះបណ្តាលជាច្រើនទៀតរយៈពេល ៣ ឆ្នាំ ដល់ និស្សិតស្រីឆ្នើម ដែលមកពីសាកលវិទ្យាល័យចំនួន ៥។

និស្សិតនារីដែលអាចដាក់ពាក្យបានត្រូវតែជានិស្សិតដែលមកពីសាកលវិទ្យាល័យចំនួន ៥ ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសិក្សាក្នុងមហាវិទ្យាល័យគីមី និងចំណីអាហារ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។

បើតាមសេចក្តីជូនដំណឹងជាសាធារណៈនេះ បានឱ្យដឹងទៀតថា និស្សិតនារី ដែលអាចដាក់ពាក្យនេះបាន គឺត្រូវតែជានិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ដែលបានបញ្ចប់ការសិក្សាឆ្នាំទី១ ជាស្ថាពរ ដែលមានកម្រិតពិន្ទុ GPA 3.0 ព្រមទាំងជានិស្សិតដែលមកពីជនបទ និងគ្រួសារក្រីក្រ។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចដាក់ពាក្យតាមរយៈប្រព័ន្ធអនឡាញ តាមតំណភ្ជាប់៖ https://bit.ly/44BeNHu និងផ្ញើឯកសារដែលចាំបាច់ទៅកាន់អ៊ីមែល [email protected] ។ សម្រាប់ការដាក់ពាក្យ និស្សិតអាចដាក់ជាភាសាខ្មែរក៏បាន ភាសាអង់គ្លេសក៏បាន។ ជាពិសេស និស្សិតត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី ៥ កក្កដា ២០២៤ វេលាម៉ោង ១១:៣០ នាទីយប់។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍ Education First Cambodia ត្រូវបានបង្កើតឡើងដើម្បីគាំទ្រនិស្សិតស្រីដែលមានទេពកោសល្យ និងភាពវ័យឆ្លាត ដែលមិនមានឱកាសទទួលបានការសិក្សាពេញលេញ ដើម្បីមានឱកាសក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតតាមរយៈការគាំទ្រជាថវិកាពីខាងអង្គការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង