Yearendyearend1140x150

យុវជន២ក្រុមធ្វើយុទ្ធនាការរ៉ៃអង្គាស«សៀវភៅអំណាននិងសម្ភារសិក្សា»សម្រាប់សាលានៅតំបន់ដាច់ស្រយាល

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមយុវជនមកពី Climate Action Alliance និង Eco Habit បើកដំណើរការយុទ្ធនាការរ៉ៃអង្គាសសៀវភៅអំណាន សំភារៈសិក្សា និងសម្ភារៈកីឡាផ្សេងៗ ក្រោមប្រធានបទ «Light Up Young Mind» ដើម្បីយកចែកសៀវភៅទាំងនេះទៅកាន់សាលារៀន និងបណ្ណាល័យគោលដៅ នៅក្នុងខេត្តកំពង់ចាម និងខេត្តរតនគិរី។

ការចែករំលែក និងសាបព្រួសគ្រាប់ពូជនៃចំណេះដឹងទៅកាន់មនុស្សជុំវិញខ្លួន ត្រូវបានចាត់ទុកថាជាគំរូភាពដ៏ល្អថ្លៃថ្លាក្នុងការចូលរួមបណ្តុះធនធានមនុស្សប្រកបដោយបរិយាប័ន្ន និងសមធម៌ក្នុងសង្គម។ ការចែករំលែកនេះ គឺជាការបង្កើតនូវក្តីសង្ឃឹមសម្រាប់កុមារ និងយុវជនជាច្រើននាក់ដែលពុំមានឱកាសទទួលបានការអប់រំសមស្រប និងមានកម្រិតជីវភាពក្រីក្រជាដើម។

ដើម្បីជាការចែករំលែកក្តីស្រលាញ់ចំពោះកុមារ និងយុវជនដែលនៅតាមទីដាច់ស្រយាល យុវជនមកពីក្រុម Climate Action Alliance និង Eco Habit បានបើកដំណើរការយុទ្ធនាការរ៉ៃអង្គាសសៀវភៅអំណាន សំភារៈសិក្សា និងសម្ភារៈកីឡាផ្សេងៗ ក្រោមប្រធានបទ «Light Up Young Mind» ដែលនឹងធ្វើការចែកសៀវភៅទាំងនេះទៅកាន់សាលារៀន និងបណ្ណាល័យគោលដៅសរុប ៣កន្លែង ក្នុងខេត្តកំពង់ចាម និងខេត្តរតនគិរី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: យុវជន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង