Cctimesw1140xh150cm copy

«ទោចថ្ពាល់លឿង»ប្រមាណជាង១ពាន់ក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការ WCS

ភ្នំពេញ៖ សត្វទោចថ្ពាល់លឿង ជាប្រភេទរងគ្រោះជិតផុតពូជ ដែលចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ បច្ចុប្បន្នសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១,១២៩ ក្បាល ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

សត្វទោចថ្ពាល់លឿងកើតមកមានរោមពណ៌លឿង ប៉ុន្ដែនៅពេលមានអាយុ ៦ខែ សត្វទោចថ្ពាល់លឿងឈ្មោល នឹងប្រែពណ៌លឿងរហូតដល់ចាស់។ សត្វទោចថ្ពាល់លឿងញី ប្រែមកពណ៌ខ្មៅ ហើយបន្ទាប់មកប្រែទៅជាពណ៌លឿងវិញនៅពេលវាដល់វ័យបន្ដពូជនៅចន្លោះអាយុ ៦-៨ឆ្នាំ។

សត្វទោចថ្ពាល់លឿង ភាគច្រើនរស់នៅក្នុងព្រៃស្រោង និងពាក់កណ្ដាលស្រោងភាគខាងកើតនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ដែនជម្រកសត្វព្រៃកែវសីមានៃប្រទេសកម្ពុជា មានសត្វទោចថ្ពាល់លឿងប្រមាណ ១,១៩២ក្បាល ដែលជាចំនួនច្រើនជាងគេបំផុត។

ពេល ១២ ឆ្នាំចុងក្រោយនេះ សត្វទោចថ្ពាល់លឿងក្នុងដែនជម្រកសត្វព្រៃកែវសីមាមានចំនួនថេរ ដែលជាសញ្ញាវិជ្ជមានមួយ។ ប៉ុន្តែសត្វទោចថ្ពាល់លឿងនៅតែទទួលរងការគំរាមកំហែងដោយសារការបំផ្លាញទីជម្រកធម្មជាតិ ការបរបាញ់ដើម្បីយកសាច់បរិភោគ និងធ្វើឱសថបុរាណ និងការចាប់យកមកធ្វើជាសត្វចិញ្ចឹម៕

រូបភាព៖ អង្គការ WCS


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទោចថ្ពាល់លឿង ទោច
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង