681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន ម៉ាណែត ផ្តល់«ក្របខណ្ឌ»ដល់កូនយោធិននិងសាច់ញាតិពលីឧបទ្ទវហេតុផ្ទុះគ្រាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៦ ឧសភា បានប្រកាសផ្តល់ក្របខណ្ឌយោធាដល់កូន និងសាច់ញាតិបង្កើតរបស់យោធិនពលី ២០នាក់ ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៤។

សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា»។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា «មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់»។

គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះគ្រាប់ដ៏រន្ធត់មួយ បានកើតឡើងនៅថ្ងៃទី ២៧ ខែមេសា ដោយបានផ្តាច់ជីវិតមន្ត្រីយោធិនកម្ពុជា ប្រមាណ២០នាក់។ ក្នុងនោះ មន្ត្រីយោធិនពីខេត្តកោះកុង ១៥នាក់ និង មន្ត្រីប្រចាំការ៥នាក់ និង បានខ្ទេចរថយន្តដឹកចំនួន១គ្រឿនរួមទាំងគ្រាប់ក្នុងរថយន្ត និង ប៉ះពាល់ដល់រថយន្តចំនួន៤គ្រឿនទៀត។ខូចខាតអគារក្នុងយោធភូមិភាគទី៣ចំនួន៤ខ្នង ផ្ទះប្រជាពលរដ្ឋ២៥ខ្នង៕

Khcct banner

អត្ថបទទាក់ទង