Cctimesw1140xh150cm copy

លោកស៊ីជិនភីងទៅទស្សនកិច្ចបារាំងក្នុងខួបការទូតលើកទី៦០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នឹងភរិយារបស់លោក 

ប៉ារីស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានទៅដល់ប្រទេសបារាំង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលរៀបចំដោយលោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចនេះមេដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីសង្រ្គាមរុស្សី-អ៊ុយក្រែន នឹងសន្តិសុខនៃពិភពលោក។ ការមកដល់របស់លោក ស៊ី សម្រាប់ដំណើរទស្សនកិច្ចរំលឹកខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងបារាំង និងចិន បានបង្ហាញពីការចាប់ផ្តើមនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៩ ។

លោកស៊ីជិនភីងដែលជាមេដឹកនាំមានប្រជាជនចិនជាង ១.៤ ពាន់លាននាក់ អមដោយភរិយារបស់លោក Peng Liyuan ត្រូវបានស្វាគមន៍យ៉ាងពិសេសពីប្រទេសបារាំងនៅឯអាកាសយានដ្ឋាន Paris Orly ដោយនាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal ។លោក ស៊ី នឹងធ្វើកិច្ចចរចាមួយថ្ងៃនៅទីក្រុងប៉ារីសនៅថ្ងៃច័ន្ទនេះ រួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen អមដោយពិធីជប់លៀងថ្នាក់រដ្ឋដែលរៀបចំដោយលោក Macron នៅវិមាន Elysee ផងដែរ។

យោងតាមការចុះផ្សាយរបស់កាសែតបារាំង Le Figaro បានចុះផ្សាយថាលោកស៊ីជិនភីងចង់ធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយជម្លោះដែលកំពុងតែកើតមានឡើងរវាងរុស្សី នឹងអ៊ុយក្រែន លោកស៊ីអះអាងថាប្រទេសចិនមិនមែនជាភាគី ឬជាអ្នកចូលរួមនៅក្នុងជម្លោះនោះទេ។ សម្រាប់លោកស៊ី "យើងសង្ឃឹមថាសន្តិភាព និងស្ថិរភាពនឹងត្រលប់មកអឺរ៉ុបវិញយ៉ាងឆាប់រហ័ស ហើយចិននឹងធ្វើការជាមួយប្រទេសបារាំង និងសហគមន៍អន្តរជាតិទាំងមូល ដើម្បីស្វែងរកផ្លូវល្អដើម្បីដោះស្រាយវិបត្តិ"៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង