ភ្នំពេញ៖ សិល្បករ៦រូប នឹងសម្ពោធ «ពិព័រណ៍សុខដុមរមនា» នៅថ្ងៃ ១២ ឧសភា នៅ សាលសិល្បៈ ស្ថិតនៅក្នុងអគារផ្ទះចាស់ ដើម្បីបង្ហាញស្នាដៃគំនូរពណ៌ទឹក ដែលបំផុសគំនិតពីបរិស្ថានជុំវិញ វប្បធម៌ និងទេសកាលដ៏ស្រស់ត្រកាលជុំវិញប្រទេសកម្ពុជា។
បើតាមគេហទំព័រហ្វេសប៊ុករបស់ សហគមន៍ផ្ទះចាស់ (Pteah Chas) បានឱ្យដឹងថា នៅថ្ងៃទី ១២ ឧសភា សិល្បករ៦រូប នឹងសម្ពោធ «ពិព័រណ៍សុខដុមរមនា» នៅ សាលសិល្បៈ ដែលស្ថិតនៅក្នុងអគារផ្ទះចាស់ ដើម្បីបង្ហាញស្នាដៃគំនូរពណ៌ទឹក ដែលបំផុសគំនិតពីបរិស្ថានជុំវិញ វប្បធម៌ និងទេសកាលដ៏ស្រស់ត្រកាលជុំវិញប្រទេសកម្ពុជា។
សិល្បករទាំង៦រូបដែលនឹងដាក់បង្ហាញស្នាដៃគំនូរមានដូចជា ម៉ន ភីរ៉ា, ម៉ៃ សាក់, សេង វិសាល, សួ គឹមសាន, អ៉ឹម សីលា និង អ៉ីម ពិសី។ កម្មវីធីនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកស្រលាញ់សិល្បៈគំនូរពណ៌ទឹកដែលនឹងត្រូវដាក់បង្ហាញពីថ្ងៃទី ១២ ខែ ឧសភា រហូតដល់ ថ្ងៃ ៣០ មិថុនា ឆ្នាំ២០២៤ នៅទីតាំងផ្ទះចាស់។
គួរបញ្ជាក់ផងដែរថា សាលសិល្បៈ មានទីតាំងនៅក្នុងផ្ទះចាស់មានទីតាំងស្ថិតនៅ ផ្ទះលេខ៩១ ផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខាងលិចផ្សារចាស់ ចម្ងាយ១៣០ម៉ែត្រ៕