681 ezgif.com resize
Swift cc time

យុវជនកម្ពុជាជ័យលាភីខាង«ឆុងកាហ្វេ»កំពុងចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនៅកូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជាមួយរូបដែលជាជ័យលាភីលេខ១ក្នុងការឆុងកាហ្វេ នៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិនៅកម្ពុជាកាលពីឆ្នាំ២០២៣ កំពុងតែចូលរួមព្រឹត្តិការណ៍ World Barista Championship នៅកូរ៉េខាងត្បូងពីថ្ងៃទី ១ ដល់ ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២៤។

ប្រភពរូបភាព៖ គេហទំព័រហ្វេស៊ប៊ុក  Cambodia National Barista Championship

បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ Cambodia National Barista Championship បានឱ្យដឹងថា យុវជនកម្ពុជាមួយរូបដែលជាជ័យលាភីលេខ១ក្នុងការឆុងកាហ្វេ នៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិនៅកម្ពុជាកាលពីឆ្នាំ២០២៣ កំពុងតែចូលរួមព្រឹត្តិការណ៍ World Barista Championship ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅឯទីក្រុងប៊ូសាន នៃកូរ៉េខាងត្បូង។

ប្រភពរូបភាព៖ គេហទំព័រហ្វេស៊ប៊ុក Cambodia National Barista Championship

យោងតាម គេហទំព័រហ្វេសប៊ុកខាងលើ ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៣ វគ្គផ្តាច់ព្រ័ត្រ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងការពិព័រណ៌វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារនិងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិ ។

ប្រភពរូបភាព៖ គេហទំព័រហ្វេស៊ប៊ុក Cambodia National Barista Championship

គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជាឆ្នាំ ២០២៣ នេះ ទទួលបានការផ្តួចផ្តើមគំនិត និងកិច្ចសហការពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា ព្រមទាំងអ្នករៀបចំកម្មវិធីដោយ វិទ្យាស្ថាន ខូហ្វី KOFI Academy និងអ្នកសហការឧបត្ថម្ភពីក្រុមហ៊ុន KOFI Co., Ltd, Feel Good Coffee, CP-meiji , Brown Coffee & Bakery, THALIAS, Astoria, De'Longhi និងដៃគូសហការដទៃទៀតដូចជា៖ សហភាពសហព័ន្ធយុវជនកម្ពុជា, Luxicon coffee lab, Vitamix, Infinity Insurance ជាដើម៕

ប្រភពរូបភាព៖ គេហទំព័រហ្វេស៊ប៊ុក Cambodia National Barista Championship
ប្រភពរូបភាព៖ គេហទំព័រហ្វេស៊ប៊ុក Cambodia National Barista Championship


Khcct banner

អត្ថបទទាក់ទង