Cctimesw1140xh150cm copy

សិស្សពូកែ៧នាក់នៃមូលនិធិកុមារកម្ពុជានឹងតំណាងកម្ពុជាចូលរួមកិច្ចប្រជុំយុវជនសកល នៅអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មូលនិធិកុមារកម្ពុជា

ភ្នំពេញ៖ សិស្សពូកែនៃមូលនិធិកុមារកម្ពុជាចំនួន ៧នាក់ នឹងតំណាងឱ្យមូលនិធិកុមារកម្ពុជា និងប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំយុវជនសកល Tony Robbins ឆ្នាំ២០២៤ រយៈពេល៥ថ្ងៃ នៅថ្ងៃទី២៦-៣១ កក្កដា ដែលប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

មូលនិធិ Tony Robbins បានធ្វើការជ្រើសរើសសិស្សពូកែនៃមូលនិធិកុមារកម្ពុជាចំនួន ៧នាក់ ដើម្បីចូលរួមចូលរួមកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំយុវជនសកល Tony Robbins នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះនេះ រៀបចំឡើងរយៈពេល៥ថ្ងៃ ដែលផ្ដល់ឱកាសដល់យុវជនដែលមានអាយុពី ១៤-១៦ ឆ្នាំ ក្លាយជាអ្នកដឹកនាំវ័យក្មេង និងជាអ្នកបង្កើតការផ្លាស់ប្តូរនៅថ្ងៃអនាគត។

រូបភាព៖ មូលនិធិកុមារកម្ពុជា

យុវតី ឌិត រីតា អាយុ ១៦ឆ្នាំ ដែលរៀនថ្នាក់ទី ១១ និយាយថា នៅពេលខ្លួនបានប្រាប់ម្តាយ អំពីការទៅអាម៉េរិកនេះ ពួកយើងទាំងពីរនាក់យំដោយសុភមង្គល ព្រោះ រីតា មិនដែលចាកចេញពីប្រទេសកម្ពុជាពីមុនមកទេ ហើយ រីតា រំភើបណាស់ ដែលអាចមានឱកាសទទួលបានបទពិសោធន៍ ចំណេះដឹង និងទស្សនៈវិស័យថ្មី។

យុវជនមួយរូបទៀត ដែលមានអាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី ១០ បាននិយាយថា គេមិនអាចរង់ចាំដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនឯង នៅក្នុងកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំយុវជនសកល Tony Robbins ឆ្នាំ២០២៤ បានទេ។ ជាពិសេសការលើកទង់ជាតិខ្មែរ នៅលើទឹកដីអាម៉េរិក។

សូមជម្រាបថា កិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំយុវជនសកល Tony Robbins (GYLS) គឺជាកម្មវិធីរយៈពេលប្រាំថ្ងៃដែលផ្តល់ឱកាសដល់អ្នកចូលរួមដែលមានអាយុចន្លោះពី ១៤-១៦ ឆ្នាំ ជាមួយនឹងបរិយាកាសដែលត្រូវបានរចនាឡើងដើម្បីបង្កើនជំនាញភាពជាអ្នកដឹកនាំ ដែលនឹងផ្លាស់ប្តូរជីវិត និងសហគមន៍។ កម្មវិធីនេះត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០០ ដោយមូលនិធិ Tony Robbins ហើយបន្តជួយរៀបចំយុវជននាពេលបច្ចុប្បន្នឱ្យក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត៕

រូបភាព៖ មូលនិធិកុមារកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង