681 ezgif.com resize
Swift cc time

ក្រសួងអប់រំប្រកាសជ្រើសរើស«យុវជន១៥រូប»ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ធ្វើការជ្រើសរើសប្រតិភូយុវជនចំនួន ១៥រូប ដើម្បីចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ "The Ship for Southeast Asian and Japanese Youth Program - SSEAYP” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសជប៉ុន, វៀតណាម និងឥណ្ឌូនេស៊ី។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Sseayp International Cambodia (SIC)

បើតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំបានឱ្យដឹងថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៨ នឹងប្រព្រឹត្តទៅរយៈពេល ៣៨ ថ្ងៃ ដែលនឹងធ្វើការចាប់ផ្តើមពីថ្ងៃ០៤ វិច្ឆិកា ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធីនេះនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន វៀតណាម និងឥណ្ឌូនេស៊ី។ បច្ចុប្បន្ន ក្រសួងអប់រំកំពុងតែធ្វើការជ្រើសរើសប្រតិភូយុវជនចំនួន១៥រូប ដើម្បីចូលរួមកម្មវិធីនាវាយុវជននេះរហូតដល់ថ្ងៃទី២០ ឧសភា។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Sseayp International Cambodia (SIC)

យុវជនដែលអាចដាក់ពាក្យចូលរួមកម្មវិធីនេះបានតម្រូវឱ្យមានអាយុ ១៨ ឆ្នាំ ទៅ ៣០ ឆ្នាំ ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានចំណាប់អារម្មណ៍ និងចំណេះដឹងជ្រៅជ្រះ ទាក់ទងនឹងអាស៊ាន និងប្រទេសជប៉ុន ព្រមទាំងមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ។ ហេតុនេះ យុវជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យតាមអនឡាញតាមរយៈតំណភ្ជាប់ https://forms.gle/MxpQ1apo7kCED3yw6 ឱ្យបានមុនថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥រសៀល។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Sseayp International Cambodia (SIC)

ជារៀងរាល់ឆ្នាំ កម្មវិធីនេះមានលើកយកនូវបញ្ហាផ្សេងៗមកពិភាក្សាក្នុងចំណោមយុវជន និងស្វែងរកដំណោះស្រាយ។ ហើយប្រធានបទដែលនឹងលើកយកមកពិភាក្សាក្នុងកម្មវិធិនាវាយុវជនឆ្នាំនេះមានដូចជា ៖

• អំណាចទន់ និងការទូតយុវជន

• កំណើនសេដ្ឋកិច្ច និងសហគមន៍ប្រកបដោយចីរភាព

• ការពង្រឹងអំណាចសកល និងការប្រែប្រួលអាកាសធាតុ

• ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការស្តារឡើងវិញ

• សុខភាព និងសុខមាលភាព

• សង្គមឌីជីថល

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Sseayp International Cambodia (SIC)

គួរបញ្ជាក់ផងដែរថា កម្មវិធីនាវាយុវជនត្រូវបានប្រព្រឹត្តឡើងជាលើកទី៤៨ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងតំបន់អាស៊ានដែលមានការចូលរួមពីយុវជនតំណាងប្រទេសនីមួយៗ៕

Khcct banner

អត្ថបទទាក់ទង