681 ezgif.com resize
Moneygramott moi1280x163px

នាវាកងទ័ពជើងទឹកវៀតណាម ១គ្រឿងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រះសីហនុ៖ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿង លេខ HQ 264 នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលរួមប្រជុំស្ដីពីសកម្មភាពល្បាតរួមលើកទី៣៣ រវាងបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៤។

នាវានេះ មានមេបញ្ជាការនាវា លោក អនុនាវីឯក Quach Sy Hai Quan (គួច ស៊ី ហាយ គ័ន) ដឹកនាំប្រតិភូដោយ លោក ឧត្តមននាវីត្រី Nguyen Huu Thoan (ង្វៀន ហឺ ធ័ន) មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងមានសមាជិកចំនួន ៦៥ នាក់ (នាយនាវីចូលរួមប្រជុំ ២៦នាក់ និងនាវឹករបស់នាវា ៣៩ នាក់)។

គួរបញ្ជាក់ថា ចំពោះលក្ខណៈបច្ចេកទេសនាវា៖ នាវាលេខ HQ ២៦៤ -បណ្ដោយ ៤៩.៥៣ម៉ែត្រ -ទទឹង ៩.២ម៉ែត្រ -ជម្រៅទឹក ២.៣ម៉ែត្រ -ទំងន់ផ្ទុក ៣៧៥តោន -Speed ៣២knots=៦០km/h៕


Khcct banner

អត្ថបទទាក់ទង