681 ezgif.com resize
Moneygramott moi1280x163px

«ឧបទ្ទវហេតុផ្ទុះគ្រាប់»នៅកំពង់ស្ពឺបង្កឡើងដោយបញ្ហាបច្ចេកទេសរួមជាមួយអាកាសធាតុក្តៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការពារជាតិ នៅថ្ងៃទី០២ ឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រាប់ពីមូលហេតុដែលឱ្យមាននូវ«ឧបទ្ទវហេតុផ្ទុះគ្រាប់» នៅទីបញ្ជាការយោធភូមិភាគទី៣ ដោយស្លាប់យោធិនចំនួន២០នាក់។«ឧបទ្ទវហេតុផ្ទុះគ្រាប់»នេះ គឺបង្កឡើងដោយ បញ្ហាបច្ចេកទេស រួមជាមួយ អាកាសធាតុឡើងកម្ដៅ ពោលមិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយនោះឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានពន្យល់ថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេស ដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្តៅ។សម្រាប់ក្រសួង ករណីនេះ មិនពាក់ព័ន្ធជាមួយបញ្ហា កងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយ ដូចបានបំផ្លើសឡើយ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះគ្រាប់ដ៏រន្ធត់មួយ បានកើតឡើងនៅវេលាម៉ោងប្រហែលជាង២ ថ្ងៃទី ២៧ ខែមេសា ដោយបានផ្តាច់ជីវិតមន្ត្រីយោធិនកម្ពុជា ប្រមាណ២០នាក់។ក្នុងនោះ មន្ត្រីយោធិនពីខេត្តកោះកុង ១៥នាក់ និង មន្ត្រីប្រចាំការ៥នាក់ និង បានខ្ទេចរថយន្តដឹកចំនួន១គ្រឿនរួមទាំងគ្រាប់ក្នុងរថយន្ត និង ប៉ះពាល់ដល់រថយន្តចំនួន៤គ្រឿនទៀត។ខូចខាតអគារក្នុងយោធភូមិភាគទី៣ចំនួន៤ខ្នង ផ្ទះប្រជាពលរដ្ឋ២៥ខ្នង៕

Khcct banner

អត្ថបទទាក់ទង