ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សិស្សានុសិស្សចំនួន ៥៧នាក់ មកពីសាលាបឋមសិក្សាមួយកន្លែងនៅភូមិឃុនរាម បានសិក្សាផ្ទាល់ពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អំពីវិធីដែលពួកគេអាចជួយដល់ការអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានទៅទស្សនៈកិច្ចនៅសាលាបឋមសិក្សាមួយកន្លែងនៅភូមិឃុនរាម ដើម្បីចែករំលែកអំពីសារៈសំខាន់នៃការអភិរក្ស ហើយធ្វើបទបង្ហាញអំពីការងារដែលមជ្ឈមណ្ឌលកំពុងធ្វើនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។ ជាមួយគ្នានោះ មានសិស្សានុសិស្សសរុបចំនួន ៥៧នាក់ (ថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦) បានសិក្សាផ្ទាល់ពីក្រុមការងារ ACCB អំពីវិធីដែលពួកគេអាចជួយដល់ការអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា។
សកម្មភាពចុះអប់រំផ្សព្វផ្សាយនេះ នៅចម្ងាយតែ ៧គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលអភិរក្សប្រភេទសមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍។ ឃុំឃុនរាម មានព្រំប្រទល់ជាប់នឹង ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម «ភ្នំគូលែន» ហើយសិស្សានុសិស្សទាំងនេះអាចចូលរួមលើកកម្ពស់ការយល់ដឹង និងចូលរួមការពារបរិស្ថាន ព្រមទាំងអនាគតនៃឧទ្យានជាតិ៕