681 ezgif.com resize
Swift cc time

សិស្សឆ្នើមអង្គការមូលនីធិកុមារកម្ពុជា កុយ វណ្ណៈ ជាប់«អាហារូបករណ៍សិក្សានៅអាម៉េរិក»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/


ភ្នំពេញ: យុវជន កុយ វណ្ណៈ សិស្សឆ្នើមនៅ អង្គការមូលនីធិកុមារកម្ពុជា ទទួលបានអាហារូបករណ៍ទៅសិក្សាជំនាញសំណង់ស៊ីវិល នៅអាម៉េរិកក្នុងវ័យ ២០ ឆ្នាំ ។

បើតាមការបង្ហោះជាសាធារណៈ បានឱ្យដឹងថាបច្ចុប្បន្ន យុវជន កុយ វណ្ណៈ មានអាយុ ២០ ឆ្នាំ ហើយយុវជនរូបនេះបានចូលរួមជាមួយនឹងអង្គការមូលនីធិកុមារកម្ពុជា តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ជាពិសេស ក្នុងរយៈពេលពីរបីខែដំបូង វណ្ណៈបានឈ្នះពានរង្វាន់សិស្សឆ្នើមនៅអង្គការ ដែលបន្តអោយយុវជនរូបនេះ បន្តមានមហិច្ឆតា​ចង់​ទៅ​រៀន​នៅ​បរទេស។

កាលពីថ្មីៗនេះ វណ្ណៈ បានអាហារូបករណ៍ ដើម្បីសិក្សាវិស្វកម្មសំណង់ស៊ីវិលសិក្សានៅ សាកលវិទ្យាល័យអូក្លាហូម៉ា នៅអាម៉េរិក។ សមិទ្ធផលមួយនេះ កើតមានឡើង ដោយសារតែការខិតខំប្រឹងប្រែងរបស់វណ្ណៈ ព្រោះថាពីមុន វណ្ណៈ ក៏ធ្លាប់បានអាហារូបករណ៍ទៅមហាវិទ្យាល័យ Mahindra United World College (UWC) នៅប្រទេសឥណ្ឌា សម្រាប់កម្មវិធីបរិញ្ញាបត្រអន្តរជាតិរយៈពេលពីរឆ្នាំ ហើយនឹងបញ្ចប់ការសិក្សានៅខែក្រោយនេះផងដែរ៕ 

Khcct banner

អត្ថបទទាក់ទង