Cctimesw1140xh150cm copy

សិក្ខាសាលាស្តីពី «ការរំលោភសិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែលនៅកម្ពុជា» ធ្វើឡើងនៅថ្ងៃស្អែក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កកូរសៀវភៅនឹងរៀបចំសិក្ខាសាលានៅថ្ងៃស្អែកវេលាម៉ោង ៣ រសៀល ដល់ ម៉ោង ៧ ល្ងាច នៅ Cine Hub ស្ដីពីប្រធានបទ «កត្តាប្រឈម និងដំណោះស្រាយ នៃការរំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅកម្ពុជា»។

បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ កកូរសៀវភៅបានឱ្យដឹងថា កកូរសៀវភៅនឹងធ្វើការរៀបចំសិក្ខាសាលានៅថ្ងៃស្អែកដោយចាប់ផ្តើមពីម៉ោង ៣:៣០ នាទី ដល់ ម៉ោង ៧ ល្ងាច នៅទីតាំង ស៊ីណេហាប់ - CINE HUB ដោយមានការចូលរួមចែករំលែកពីអ្នកនិពន្ធជាច្រើនរូប ដូចជា អ្នកនិពន្ធ សូផាន វល័ក្ខ លោក ស៊ឹម សត្តា លោក ម៉ៃ វឌ្ឍនា ព្រមទាំងមានការសម្របសម្រួលដោយ អ្នកនាង សូ ភីណា។

សិក្ខាសាលាស្ដីពី «កត្តាប្រឈម និងដំណោះស្រាយនៃការរំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅកម្ពុជា» បង្កើតឡើងក្នុងគោលបំណង៖

⁃ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល

⁃ ស្វែងរកដំណោះស្រាយរួម ទៅលើបញ្ហារំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

⁃ ចូលរួមទប់ស្កាត់ និងលុបបំបាត់ការរំលោភសិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល គ្រប់ទម្រង់

ប្រសិនបើមានចំណាប់អារម្មណ៍ អ្នកអាចចុះឈ្មោះដោយសេរី តាមតំណភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSeONraInmVFl4VOP8WdPBRfGETNqajukPgfdg0SBynwlCtszQ/viewform

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះរៀបចំដោយ កកូរសៀវភៅ - Korko Seavphov និងសហការផ្ដល់ទីតាំងដោយស៊ីណេហាប់ - CINE HUB ដែលស្ថិតនៅជាន់ទី២ នៃអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា - Cambodia Film Commission សម្រាប់ទីតាំង អាចរកបានតាមរយៈផែនទីក្នុងតំណភ្ជាប់នេះ https://maps.app.goo.gl/hY53z4q61MH8rGhu5


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង