ភ្នំពេញ៖រដ្ឋបាលខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា ទទួលបានរង្វាន់ពីនាយករដ្ឋមន្ត្រីកម្ពុជា ក្រោយទទួលបានវាយតម្លៃថា មានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។នេះបើយោងតាមការប្រកាសពីបណ្តាញផ្សព្វផ្សាយផ្លូវការពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៦ មេសានេះ។
ខេត្តទាំង៦ដែលទទួលបានរង្វាន់នោះមានជាអាទិ៍ ព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន ត្បូងឃ្មុំ និង មណ្ឌលគិរី នឹងទទួលបានការ ផ្តល់លិខិតសរសេីរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី ថវិកាចំនួន ២០០លានរៀល និង ភេសជ្ជៈ ចំនួន ១ពាន់កេស។
គួរបញ្ជាក់ថា ការប្រកាសកន្លងទៅរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃេីញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍៕