Cctimesw1140xh150cm copy

សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ«បឹងពារាំង»ជាទីជម្រកដ៏សុខសាន្តរបស់សត្វស្លាប និងមច្ឆា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

សៀមរាប៖ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា នៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង កំពុងមានវត្តមានសត្វស្លាបជាច្រើនប្រភេទដែលបានមកជ្រក និងមានទីជម្រកនៅទីនេះ។ បឹងពារាំង គឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ការអភិរក្សនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រើនដែលត្រូវការស្វែងរកចំណី តំបន់នេះជាទីជម្រកយ៉ាងសុខសាន្តសម្រាប់ទាំងពពួកមច្ឆា និងសត្វស្លាបទាំងឡាយទាំងពួង ។ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ទីតាំងចំងាយប្រមាណ ១៤ គ.ម ពីក្រុងសៀមរាប៕

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង