Cctimesw1140xh150cm copy

Kon Ant ធ្វើវីដេអូ Khmer Makeup Trend បង្ហាញពីវប្បធម៌ខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ វីដេអូឥណ្ឌា Asoka កំពុងល្បីខ្លាំងលើបណ្ដាញសង្គមទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ ដោយឃើញមានបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ ដើម្បីឱ្យដើរទាន់ trend នាពេលបច្ចុប្បន្ន។ ស្របពេលវីដេអូ Asokamakeup challenge កំពុងតែល្បីផ្ទុះខ្លាំង ក៏មាននាដការីរបាំបុរាណ កញ្ញា សុខគា គីមលាង ហៅ Kon Ant បានផលិតវីដេអូបែបខ្មែរ និងចម្រៀងខ្មែរ ដែលបានបង្ហាញពីវប្បធម៌ខ្មែរយ៉ាងអស្ចារ្យ។

នៅថ្ងៃទី២៥ មេសា កញ្ញា សុខគា គីមលាង ហៅ Kon Ant បានបង្ហោះវីដេអូ Khmer Makeup Trend នៅលើបណ្ដាញសង្គមរបស់ខ្លួន ដែលបានបង្ហាញពីវប្បធម៌ និងសម្លៀកបំពាក់ខ្មែរយ៉ាងល្អផូរផង់។ ការធ្វើវីដេអូ Khmer Makeup Trend នេះ បន្ទាប់ពីមានការសំណូមពរពីសាធារណជននៅលើបណ្ដាញសង្គម នៅពេលដែលកញ្ញា សុខគា គីមលាង បានផលិតវីដេអូ Asokamakeup challenge ដែលចំណាយពេលរហូតទៅដល់ពីរថ្ងៃ។

បន្ទាប់ពីដេអូ Khmer Makeup Trend បានបង្ហោះនៅលើបណ្ដាញសង្គមមិនបានប៉ុន្មានផង ក៏បានផ្ទុះការសរសើរព្រោងព្រាតនៅលើបណ្ដាញសង្គម។ សាធារណជនជាច្រើនបានពោលសរសើរពីការលះបង់ ភាពស្រស់ស្អាត ក៏ដូចជាការជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ។ ជាមួយគ្នានោះ ក៏មានមតិខ្លះលើកឡើងថា កញ្ញា សុខគា គីមលាង ជាស្រ្ដីម្នាក់ដែលបានប្រឹងប្រែងខ្លាំងណាស់ ក្នុងផ្នែកសិល្បៈបុរាណ និងមានសិល្ប៍វិធីធ្វើឱ្យគេចាប់អារម្មណ៍ច្រើនទៅលើសិល្បៈខ្មែរ ហើយកញ្ញាស័ក្ដសមទទួលបានការគាំទ្រ និងឱកាសល្អៗច្រើនជាងនេះ៕

រូបភាព៖ ហ្វេសប៊ុក Chamrong 
រូបភាព៖ ហ្វេសប៊ុក Chamrong 
រូបភាព៖ ហ្វេសប៊ុក Chamrong 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង