រុស្សី៖ មន្ត្រីអនុវត្តច្បាប់រុស្ស៊ីបានឃុំខ្លួនអនុរដ្ឋមន្ត្រីការពារជាតិរុស្សីលោក Timur Ivanov ពីបទសង្ស័យទទួលសំណូកសូកប៉ាន់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជូនដំណឹងអំពីការឃុំខ្លួនមន្ត្រីជាន់ខ្ពស់ ដែលនេះជាទង្វើដ៏កម្រមួយដែលមិនងាយកើតមានឡើងក្នុងប្រទេសរុស្សី។
បើតាមអាជ្ញាធររុស្សីបានអះអាងថា"អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីលោក Timur Vadimovich Ivanov ត្រូវបានឃុំខ្លួនដោយសង្ស័យថាបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនិងច្បាប់រុស្សី មាត្រា ២៩០ នៃក្រមព្រហ្មទណ្ឌ (ទទួលសំណូក)"។ បទល្មើសនេះត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់និងជាប់ពន្ធនាគារលើស១០ឆ្នាំ អាស្រ័យលើព័ត៌មានលម្អិតនៃបទឧក្រិដ្ឋ។
លោក Ivanov ក៏កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបក្នុងនាមជាមន្ត្រីកំពូលរបស់ក្រសួងការពារជាតិរុស្សី ទទួលបន្ទុកការសាងសង់កន្លែងយោធាជាច្រើនទីតាំងប្រឆាំងនិងអ៊ុយក្រែនផងដែរ៕