Yearendyearend1140x150

អង្គការសកម្មភាពសិល្បៈរៀបចំ ទស្សនីយភាព «អាយ៉ៃឆ្លើយឆ្លង» នៅថ្ងៃ ២៧ មេសា នៅផ្ទះល្ខោនស្វាយជ្រុំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការសកម្មភាពសិល្បៈរៀបចំ ទស្សនីយភាព «អាយ៉ៃឆ្លើយឆ្លង» នៅថ្ងៃ ២៧ មេសា វេលាម៉ោង ៦ ដល់ ៧:៣០ នាទី ដែលមានទីតាំងស្ថិតនៅផ្ទះល្ខោនស្វាយជ្រុំ ក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

បើយោងតាមការផ្សព្វផ្សាយរបស់អង្គការសកម្មភាពសិល្បៈ បានឱ្យដឹងថា ទស្សនីយភាព «អាយ៉ៃឆ្លើយឆ្លង» នឹងប្រព្រឹត្តទៅនៅថ្ងៃ ២៧ មេសា វេលាម៉ោង ៦ ដល់ ៧:៣០ នាទី ដែលមានទីតាំងស្ថិតនៅផ្ទះល្ខោនស្វាយជ្រុំ ដែលអមដោយបរិយាកាសធម្មជាតិ ក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ការចូលរួមកម្មវិធីនេះ សាធារណជនអាចចូលរួមដោយសេរី យ៉ាងណាមិញ អ្នកចូលរួមអាចធ្វើការបរិច្ចាគទៅកាន់កម្មវិធីតាមរយៈការស្គែន QR ដើម្បីចូលរួមចំណែកជាមួយនឹងអង្គការសកម្មភាពសិល្បៈ។សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចទៅកាន់ទីតាំងតាមរយៈផែនទី https://maps.app.goo.gl/Kvz9Ff9vFkXzY3dY6?g_st=ic

គួរបញ្ជាក់ផងដែរថា អង្គការសកម្មភាពសិល្បៈ គឺជា សហគមន៍ ដែលធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសម្តែងល្ខោនសម្រាប់យុវជនជំនាន់ក្រោយដើម្បីថែរក្សាវប្បធម៌ដូនតា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង