Img 1426
Swift cc time

ជនជាតិចិនជិត៧០០នាក់ទៀតត្រូវបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធការឆបោកតាមអនឡាញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ជនជាតិចិនប្រមាណជិត៧០០នាក់ទៀត កាលពីថ្ងៃទី ២១ មេសា ត្រូវបានអាជ្ញាធរកម្ពុជា និង ចិន សហការគ្នាបញ្ជូនចេញពីកម្ពុជា ពាក់ព័ន្ធល្បែងស៊ីសង និងការឆបោក បានប្រព័ន្ធអនឡាញ។នេះបើយោងតាម ក្រសួងសន្តិសុខសាធារណៈ (MPS) របស់ចិន។

ក្នុងប្រតិបត្តិការរួមគ្នានោះ ប៉ូលីសចិន បានប្រើប្រាស់ជើងហោះហើរចំនួន២ ដឹកបញ្ជូនជនសង្ស័យ ល្បែងស៊ីសង និងឆបោក ជាង៦៨០នាក់ពីប្រទេសកម្ពុជា ត្រឡប់មកវិញទៅកាន់ទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន។

ក្រសួងសន្តិសុខសាធារណៈចិន បានអះអាង នេះជាការបញ្ចប់ការបញ្ជូនជនសង្ស័យ ដែលពាក់ព័ន្ធល្បែងស៊ីសង និង ការឆបោក នៅឆ្នាំនេះ ក្រោយពេលដែលប៉ូលិសចិន និងកម្ពុជា បានបើកប្រតិបត្តិការរួមគ្នា ដើម្បីបង្រ្កាបឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងល្បែងស៊ីសង និង ការឆបោកតាមអនឡាញ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលីសចិនបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា ដូចជាការលេងល្បែងស៊ីសងឆ្លងដែន និងការឆបោកតាមអនឡាញ។ ជាពិសេសនៅឆ្នាំ២០២៤នេះ ប៉ូលីសចិនបានបញ្ជូនជនសង្ស័យរាប់ម៉ឺននាក់ពីប្រទេសមីយ៉ាន់ម៉ា ហ្វីលីពីន និង ប្រទេសអារ៉ាប់រួម៕


Khcct banner

អត្ថបទទាក់ទង