681 ezgif.com resize
Swift cc time

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងជ្រើសរើសសិស្សជិត១ពាន់នាក់ឱ្យចូលរៀនឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ជាគ្រឹះស្ថានសិក្សារបស់រដ្ឋដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ។ ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ វិទ្យាស្ថានបន្តជ្រើសរើសសិស្សចំនួន ៩៩០នាក់ ឱ្យចូលរៀន នូវមុខជំនាញចំនួន ១២ជំនាញ។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ជ្រើសរើសសិស្សចំនួន ៩៩០នាក់ ឱ្យចូលរៀន នូវមុខជំនាញ ដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជុសជុលរថយន្ត, សេវាកម្មរដ្ឋបាល, សេវាកម្មសម្អាងកាយ, ការផ្សារអគ្គិសនី, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, ការផលិតនំ, ការដាំ ថែទាំ និប្រមូលផលដំណាំស្វាយកែរមៀត, ការចិញ្ចឹម ណិងថែទាំត្រីប្រា, និង ការកែច្នៃបន្លែ និងផ្លែឈើ។

សម្រាប់វេនសិក្សារួមមាន ថ្ងៃច័ន្ទ-សុក្រ មានវេនព្រឹក ល្ងាច និងយប់ និងថ្ងៃសៅរ៍-អាទិត្យ មានវេន ព្រឹក-ល្ងាច។ កាលបរិច្ឆេទចូលសិក្សា ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងលិច រង្វង់មូលនាងរំសាយសក់ចំងាយ ១,៥០០ម៉ែត្រ។  


Khcct banner

អត្ថបទទាក់ទង