681 ezgif.com resize
Swift cc time

សមាគមទំនាក់ទំនងកម្ពុជា-ចិន «ជ្រើសរើសនិស្សិត ៥រូប» ចូលរួមសិក្ខាសាលាអំពីបច្ចេកវិទ្យានៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សមាគមទំនាក់ទំនងកម្ពុជា-ចិន ជ្រើសរើសនិស្សិតចំនួន៥រូបដែលមិនមែនជានិស្សិតកំពុងសិក្សានៅប្រទេសចិន ដើម្បីចូលរួមសិក្ខាសាលានៅប្រទេសចិន អំពី «បច្ចេកវិទ្យា Virtual Reality ក្នុងការអប់រំវិជ្ជាជីវៈនៃប្រទេសកំពុងអភិវឌ្ឍ»។

បើតាមសេចក្តីជូនដំណឹងរបស់សមាគមទំនាក់ទំនងកម្ពុជា-ចិន ជ្រើសរើសនិស្សិតចំនួន៥រូប ចូលរួមសិក្ខាសាលាបច្ចេកវិទ្យានៅប្រទេសចិនដើម្បីចូលរួមសិក្ខាសាលានៅប្រទេសចិន អំពី «បច្ចេកវិទ្យា Virtual Reality ក្នុងការអប់រំវិជ្ជាជីវៈនៃប្រទេសកំពុងអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែ ឧសភា ដល់ ទី១៨ ឧសភា ឆ្នាំ២០២៤។ ក្នុងនោះផងដែរ បេក្ខជននឹងអាចចូលរួមទស្សនកិច្ចនៅទីក្រុង Dongguan, Guangzhou ទៀតផង។

យុវជនដែលអាចដាក់ពាក្យកម្មវិធីនេះបានត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងផ្ញើ CV ជាភាសាអង់គ្លេស

- មានអាយុចន្លោះ ១៨ ដល់ ៤៥ ឆ្នាំ និងមានលិខិតឆ្លងដែន

- មានចំណេះដឹងខ្លះៗពាក់ព័ន្ធនឹង Virtual Reality

- មានលិខិតបញ្ជាក់សុខភាព ( ក្រោយសម្ភាស) ។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យដោយធ្វើការផ្ញើឯកសារប្រវត្តិរូបរបស់ខ្លួន (CV) ទៅកាន់តេលេក្រាមលេខ ០៧០ ៩៨៥ ៩២៧ ។ បន្ទាប់ពីពិនិត្យ CV និងធ្វើការសម្ភាសរួច សមាគមននឹងចេញជាបញ្ជីឈ្មោះផ្លូវការ។ដូចនេះយុវជនត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី ០១ ឧសភា ឆ្នាំ២០២៤។

យុវជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការចេញថ្លៃសំបុត្រយន្តហោះទៅវិញទៅមក ថ្លៃទិដ្ឋាការ អាហារ កន្លែងស្នាក់នៅ ដំណើរទស្សនកិច្ច និងប្រាក់ឧបត្ថម្ភ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ Ningbo Polytechnic នៅទីក្រុង Ningbo ខេត្ត Guangdong នៃប្រទេសចិន ដោយមានការឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន និងសម្របសម្រួលដោយការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង