681 ezgif.com resize
Swift cc time

យុវជន២រូបទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៅបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  និងអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង Bourses France Excellence ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលា École nationale d’architecture de Toulouse ក្នុងទីក្រុង Toulouse ប្រទេសបារាំង។

លោក ស៊ុន ពោរ៉ា មន្ត្រីនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងលោក ប៊ុន ម៉េងអ័ង អតីតនិស្សិតជំនាន់ទី២៩ នៃមហាវិទ្យាល័ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង Bourses France Excellence ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលា École nationale d’architecture de Toulouse។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍ Bourses France Excellence ជាកម្មវិធីអាហារូបករណ៍ដែលបានបង្កើតឡើងដោយក្រសួងការបរទេសបារាំង ដើម្បីជួយដល់ស្ថាប័នឧត្តមសិក្សារបស់បារាំងក្នុងការទាក់ទាញនិស្សិតបរទេសដែលឆ្នើម ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត នៅសាកលវិទ្យាល័យនៃប្រទេសបារាំង៕

Khcct banner

អត្ថបទទាក់ទង