ឌូបៃ៖ អាជ្ញាធរនៃទីក្រុងឌូបៃនៅព្រឹកថ្ងៃសុក្រនេះបានអះអាងថាព្យុះភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសអូម៉ង់ និងឌូបៃដែលទឹកជំនន់មិនធ្លាប់មានរយៈពេល៧៥ឆ្នាំមកនេះបានផ្តាច់ជីវិតមនុស្ស២០នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅជាប់គាំងក្នុងទីកន្លែងដែលត្រូវបានជន់លិច។
អាជ្ញាធរឌូបៃបានឲ្យដឹងថាក្នុងឧបទ្ទវហេតុនៃជំនន់ទឹកភ្លៀងមិនធ្លាប់មានពីមុនមកនេះបានបណ្តាលឲ្យតំបន់ធំៗជាច្រើនរងការលិចលង់ និងបណ្តាលពលរដ្ឋក្នុងតំបន់សរុបទាំងអស់ជាង ២០នាក់បានស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងត្រឹមរយៈពេល ២៤ម៉ោង។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Oman បានរាយការណ៍ថា ប៉ូលីស Royal Oman និងយោធា Omani បានដាក់ពង្រាយទៅកាន់ខេត្ត ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋចេញពីតំបន់លិចទឹក។
នៅទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម អាជ្ញាធរបានព្រមានប្រជាជនឱ្យបង្កើនការប្រុងប្រយ័ត្នដោយអាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះបន្តទៀតថា។ មជ្ឈមណ្ឌលជាតិឧតុនិយមរបស់អារ៉ាប់បានព្រមានអំពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងអាចមានភ្លៀងធ្លាក់ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោងដែលអាចនឹងវាយប្រហារតំបន់ជាច្រើនទៀត។
គួរបញ្ជាក់ថាក្រុងឌូបៃ នាប្រទេសអារ៉ាប់រួម កំពុងរងការវាយប្រហារដោយ ព្យុះ បង្កជាជំនន់ទឹកភ្លៀងយ៉ាងគំហុក និង អាក្រក់បំផុត ដែលក្នុងរយៈពេលដ៏ខ្លី មិនធ្លាប់មានរយៈពេល៧៥ឆ្នាំ។អ្នកដំណើរតាមដងផ្លូវជាច្រើន ត្រូវបង្ខំចិត្តរត់ចេញពីឡានរបស់ពួកគេ រកកន្លែងមានសុវត្ថិភាព ដោយសារតែទឹកហូរហក់ឡើងលឿនខ្លាំង ប្រែក្លាយដងផ្លូវទៅជាទន្លេ។ផ្ទះសម្បែង និងអាជីវកម្មនានាត្រូវបានខូចខាត អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយក្នុងពិភពលោកផ្អាក និង ពន្យាជើងហោះហើរ៕