Img 1426
Swift cc time

រដ្ឋសភានឹងប្រកាសសុពលភាពតំណាងរាស្ត្រថ្មីជំនួសសម្តេច ហ៊ុន សែន និងលោក ប្រាក់ សុខុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នាថ្ងៃទី១៨ មេសា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី២៥ មេសា ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង។

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី២៥ មេសា ដើម្បីប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីររូបជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង ក្នុងនោះមាន លោក ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលជំនួស សម្តេច ហ៊ុន សែន និងលោក ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសលោក ប្រាក់ សុខុន។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា នីតិកាលទី៥។ ចំណែក លោក ប្រាក់ សុខុន កាលពីថ្ងៃទី០២ មេសា ក៏បានដាក់លិខិតលាលែងពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មី នៅព្រឹទ្ធសភា ដែរ។


Khcct banner

អត្ថបទទាក់ទង