Cctimesw1140xh150cm copy

អ៉ឺរ៉ង់បង្ហាញ«សម្ភាវុធ»របស់ខ្លួនក្នុងទិវាកងទ័ពជាតិ ចំពេលមានភាពតានតឹងជាមួយអ៉ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៊ីរ៉ង់៖ ប្រទេសអ៉ឺរ៉ង់ នៅថ្ងៃទី ១៧ មេសា ម្សិលមិញ បានរៀបចំជាក្បួនដង្ហែរទ្រុងទ្រាយធំបង្ហាញសម្ភារសម្ភាវុធទំនើបៗរបស់ខ្លួន ក្នុងថ្ងៃប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួន។ពិធីនេះ រៀបចំឡើងនៅ មូលដ្ឋានយោធាក្នុងរដ្ឋធានី Tehran ក្រោមអធិបតីភាពរបស់លោក Ebrahim Raisi ប្រធានាធិបតីអ៉ឺរ៉ង់ និង មានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ អមជាមួយនឹងការបង្កើនសន្តិសុខនៅជុំវិញកន្លែងព្យុហយាត្រា។ការបង្ហាញសម្ភាវុធរបស់ប្រទេសអ៉ឺរ៉ង់នេះ ធ្វើឡើងចំពេញមានភាពតានតឹងជាមួយប្រទេសអ៉ីស្រាអែល។

ពិធីប្រារព្ធទិវាកងទ័ពជាតិ ត្រូវបានប្រទេសអ៉ឺរ៉ង់ប្រារព្ធជារាងរាល់ឆ្នាំ។នៅឆ្នាំនេះ ការរៀបចំបានប្រព្រិត្តិទៅដោយមានវិធាការតឹងត៉ឺងជាទីបំផុតដាក់កម្រិតលើការផ្សាយបន្តផ្ទាល់នៃក្បួនដង្ហែរប្រចាំឆ្នាំ ខណៈដែលចំនួនបុគ្គលិកកាមេរ៉ាដែលចូលរួមក៏មានកម្រិត។ក្នុងពិធីក្បួនព្យុហយាត្រានោះ ក៏មានវត្តមានប្រធានាធិបតីអ៉ឺរ៉ង់ លោក Ebrahim Raisi និង មន្ត្រី យោធា ជាន់ខ្ពស់ ជាច្រើន នាក់ បាន មាន វត្តមាន និង ត្រួតពិនិត្យ ក្បួនដង្ហែ ។

ថ្លែងក្នុងពិធីប្រធានាធិបតីអ៉ឺរ៉ង់ បានលើកឡើងពីប្រត្តិការវាយប្រហារសងសឹងលើប្រទេសអ៉ីស្រាអែលដោយថា វាសមនឹងទទួលបានការដាក់ទណ្ឌកម្មបែបនេះ សម្រាប់ការវាយប្រហាររបស់ខ្លួនលើស្ថានកុងស៊ុលអ៉ឺរ៉ង់នៅក្នុងប្រទេសស៊ីរីកាលពីដើមខែមេសា។លោក Ebrahim Raisi ការបរាជ័យរបស់អ៉ីស្រាអែល គឺជាបរាជ័យក្នុងផ្នែកចារកម្ម សន្តិសុខ និងយោធា ហើយសំខាន់ជាងនេះទៅទៀតនៅក្នុងយុទ្ធសាស្ត្រ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ មេសា ប្រទេសអ៉ឺរ៉ង់ បានបើកប្រតិបត្តិការវាយប្រហារសងសឹងតបទៅប្រទេសអ៉ីស្រាអែល តាមរយៈបាញ់បង្ហោះដ្រូន និងមីសីលប្រហែល ៣៥០ គ្រឿង ។ជាប្រតិបត្តិការសងសឹងទៅអ៉ីស្រាដែលដែលបានបាញ់សម្លាប់ជនជាតិខ្លួន ចំនួន៧នាក់ រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់ ដោយការវាយប្រហាររបស់អ៉ីស្រាអែលទៅលើផ្នែកកុងស៊ុលនៃស្ថានទូតអ៉ឺរ៉ង់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា កន្លងទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង