Yearendyearend1140x150

Little Library ជ្រើសរើស «និស្សិតហាត់ការ» ចំនួន៥រូប រយៈពេល៤ខែ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Little Library ជ្រើសរើសនិស្សិតហាត់ការចំនួន៥រូបសម្រាប់កម្មវិធី LILI Ambassador រហូតដល់ថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៤។

បើតាមការបង្ហោះជាសាធារណៈរបស់ Little Library បានឱ្យដឹងថា កម្មវិធី LILI Ambassador ត្រូវការជ្រើសរើសនិស្សិតចំនួន៥រូបដើម្បីធ្វើការហាត់ការងារដែលមានរយៈពេល៤ខែ ដោយចាប់ផ្តើមពីខែឧសភាតទៅ ក្នុងការចូលរួមចំណែកជាមួយនឹងបេសកកម្មរបស់ Little Library ដើម្បីកុមារកម្ពុជា។

និស្សិតដែលអាចដាក់ពាក្យបានត្រូវតែជានិស្សិតដែលកំពុងសិក្សាឆ្នាំទី ២ ទី ៣ ឬ ទី៤ នៅក្នុងជំនាញណាមួយនៅសាកលវិទ្យាល័យណាមួយនៅភ្នំពេញ ដែលអាចទំនាក់ទំនងជាភាសាអង់គ្លេសបាន ព្រមទាំងអាចធ្វើការយ៉ាងតិច១០ម៉ោងក្នុងមួយសប្តាហ៍ ទោះមិនមានបទពិសោធន៍ពីមុនមកក៏អាចដាក់ពាក្យបាន។

អត្ថប្រយោជន៍ដែលសិស្សនឹងទទួលបានមានដូចជា អាចពង្រឹងសមត្ថភាពជំនាញទន់របស់ខ្លួន ត្រូវបានទទួលស្គាល់ក្នុងសេចក្តីប្រកាសផ្សេងៗនៃ Little Library អាចបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយនឹងបណ្តាញយុវជនផ្សេងទៀត។បន្ថែមពីនេះ សិស្សក៏អាចមានឱកាសក្នុងការធ្វើការជាមួយនឹងជនជាតិកូរ៉េនាពេលខាងមុខផងដែរ។

ប្រសិនបើនិស្សិតមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/WZbf6VETs28FyjzL6 អោយបានមុនថ្ងៃទី ២១ មេសា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង