Cctimesw1140xh150cm copy

យានយន្តជាង១០ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី០៨-១៤មេសា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៨-១៤ មេសា មាននយន្តសរុប ១០៦ ៨២២ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។ ក្នុងនោះ មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៥៣ ខ្សែ។

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ រយៈពេលមួយសប្ដាហ៍ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៦ ៨២២ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៥៣ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ករណី ស្វែងរកជំនួយចំនួន ១០០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៤៩ករណី)។

ជាមួយគ្នានោះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង