អ្នកភូមិនៅភូមិ Gaoping ឃុំChuanshan ខណ្ឌLiujiang ទីក្រុង Liuzhou បានធ្វើទំនាមទំលាប់ប្រពៃណី ដូចជាធ្វើនំស្រូវ ច្រៀងចម្រៀងប្រជាប្រិយ និងរាំជាមួយបង្គោលឬស្សី ដើម្បីអបអរសាទរបុណ្យថ្ងៃទី៣ខែ៣នៃខេត្តក្វាងស៊ី។
ក្នុងកំឡុងបុណ្យថ្ងៃ៣ខែ៣ នៅខេត្ត Guangxi សកម្មភាពពិធីបុណ្យនៅស្រុកស្វយ័ត Jinxiu Yao រួមបញ្ចូលគ្នានូវទេសចរណ៍ ការតាំងបង្ហាញបេតិកភណ្ឌវប្បធម៌អរូបី និងអាហារពិសេសក្នុងតំបន់ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ។ រូបភាពបង្ហាញពីការសម្តែងប្រជាប្រិយរបស់ជនជាតិ Yao លេងស្គរ។
នៅឯសួនកម្សាន្ត នៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ព្រឹត្តិការណ៍ដ៏រំភើបជាច្រើនដូចជា ពិធីមង្គលការ និងព្រឹត្តិការណ៍ផ្សេងៗទៀតត្រូវបានប្រារព្ធឡើង ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើន។
តារាសម្តែង និងនិស្សិតបរទេសមកពីបណ្តាប្រទេសអាស៊ានបានប្រារព្ធពិធីបុណ្យថ្ងៃ៣ខែ៣នៃខេត្តក្វាងស៊ី។ សកម្មភាពដូចជាការសំដែងចម្រៀង និងរបាំប្រពៃណីអាស៊ាន ការបង្ហាញបេតិកភណ្ឌវប្បធម៌អរូបី និងក្បួនដង្ហែរឿងព្រេងនិទាន។