ហុងកុង៖ អគ្គីភ័យបានឆាបឆេះអគារលំនៅដ្ឋានដ៏ចំណាស់មួយដែលមានប្រជាជនរស់នៅច្រើនក្នុងទីក្រុងហុងកុងនៅព្រឹកថ្ងៃពុធនេះដោយបានសម្លាប់មនុស្ស ៥ នាក់ និង ៣៥ នាក់ផ្សេងទៀតរងរបួសដោយក្នុងនោះមានមនុស្សនៅខាងក្នុងអគារ ១៦ ជាន់បានគ្រវីកន្សែងនៅបង្អួចដើម្បីផ្តល់សញ្ញាសម្រាប់ការជួយសង្គ្រោះ។ ទូរទស្សន៍ RTHK បានរាយការណ៍ថាអគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅកន្លែងហាត់ប្រាណនៅទីនោះផ្លូវជុំវិញមួយចំនួនត្រូវបិទជិត ដែលរំខានដល់ចរាចរណ៍ពេញមួយព្រឹក។
នាយកប្រតិបត្តិហុងកុង លោក John Lee បានឲ្យដឹងថាមានមនុស្សប្រហែល ១៥០ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ហើយមនុស្ស ៤០ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។ លោកបានណែនាំអាជ្ញាធរឱ្យខិតខំប្រឹងប្រែង "អស់ពីសមត្ថភាព" ដើម្បីព្យាបាលអ្នករបួស ហើយនាយកដ្ឋានរដ្ឋាភិបាលផ្សេងៗគ្នាកំពុងស៊ើបអង្កេតមូលហេតុនៃការឆេះនេះ៕