Cctimesw1140xh150cm copy

«កងកម្លាំងពិសេស»ចិនធ្វើសមយុទ្ធប្រឆាំងភេរវកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជនចិនមួយក្រុមនៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិននាពេលថ្មីៗនេះបានធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់និងទីក្រុងមួយចំនួនដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់ទាហាននិងការពារពីការវាយប្រហាររបស់ក្រុមភេរវកម្មដែលអាចនិងកើតមានឡើង។ សមយុទ្ធនេះត្រូវបានរៀបចំឡើងប្រឆាំងនឹងផ្នែកខាងក្រោយនៃការប្រឈមមុខដាក់គ្នារវាងឧក្រិដ្ឋជនក្លែងបន្លំពីរនាក់ និងប៉ូលីសចិននាយទាហាន និងពលទាហានបានធ្វើដំណើរឆ្ពោះទៅកាន់គោលដៅភ្លាមៗនៅពេលទទួលបញ្ជាពីមេបញ្ជាការ។

លោក Liu Xiang នាយទាហានចិនម្នាក់បាននិយាយថា យើងត្រូវបានបណ្តុះបណ្តាលកងកម្លាំងពិសេសឱ្យត្រៀមខ្លួនសម្រាប់សមរភូមិប្រយុទ្ធពីការយាយីរបស់ក្រុមភារវក។ ក្នុងការធ្វើសមយុទ្ធនោះកងទាហានបានបង្កើតផែនការសង្គ្រោះបន្ទាន់ជាច្រើន ដើម្បីធានាថាប្រជាពលរដ្ឋនៅកន្លែងវាយប្រហាររបស់ក្រុមភារវកអាចរកកន្លែងមានសុវត្ថិភាពស្នាក់អាស្រ័យបាន។

សម្រាប់លោក Liu Xiang ក្រោយពីបានចុះដល់កន្លែងកំណត់ហើយ មន្ត្រីនិងទាហានត្រូវបានបែងចែកជាច្រើនក្រុម ហើយធ្វើការតាមប្រមាញ់គោលដៅរៀងៗខ្លួន ហើយ"តាមរយៈលំហាត់ប្រយុទ្ធពិតប្រាកដ និងរបៀបប្រឈមមុខគ្នា កងកម្លាំងពិសេសត្រូវបានបណ្តុះបណ្តាលដើម្បីប្រឈមមុខនឹងសត្រូវដ៏មានឥទ្ធិពល ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផ្សេងៗដែលអាចនិងកើតមានឡើងដោយឥតព្រៀងទុក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង