ភ្នំពេញ៖ កីឡាករជឺជីតស៊ូនៃអង្គភាពស៊ីម៉ាក ២រូប បានចូលរួមប្រកួតព្រឹត្តិការណ៍ Ju-Jitsu Thailand Championship 2024 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ Rangsit ក្នុងទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងការប្រកួតនោះ កីឡាករមួយរូប បានឈ្នះមេដាយមាសមួយគ្រឿង និងកីឡាករមួយរូបទៀត បានឈ្នះមេដាយប្រាក់១ និងមេដាយសំរឹទ្ធ១។
កីឡាករសមាគមកីឡាជឺជីតស៊ូ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ចំនួន ២រូប បានចូលរួមប្រកួតព្រឹត្តិការណ៍ Ju-Jitsu Thailand Championship 2024 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ Rangsit ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្នុងការប្រកួត Ju-Jitsu Thailand Championship 2024 នេះ មានអត្តពលិកចុះឈ្មោះប្រកួតជិត១៤០០ នាក់ ដែលចំនួនអត្តពលិកនេះ បានបំបែកកំណត់ត្រាជាការប្រកួតដ៏ធំបំផុតនៅក្នុងតំបន់។ កីឡាករតំណាងសមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលជោគជ័យដោយក្នុងនោះ កីឡាករ កង ម៉េងឃាង បានឈ្នះមេដាយមាស ១គ្រឿង និង កីឡាករ ឡេង ច័ន្ទសេរីបុត្រ ឈ្នះមេដាយប្រាក់១ និងមេដាយសំរឹទ្ធ១៕