Cctimesw1140xh150cm copy

លោក ប៉េងអាន លើកទឹកចិត្តឱ្យសាធារណជនបរិច្ចាគប្រាក់ទៅអង្គការ TPO ដើម្បីព្យាបាលអ្នកមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ លោក ប៉េងអាន កាលពីថ្ងៃទី ៣ មេសា បានធ្វើការបង្ហោះសារក្នុងប្រព័ន្ធសង្គមរបស់ខ្លួនដោយធ្វើការអំពាវនាវសាធារណជនបរិច្ចាគជាទឹកប្រាក់ទៅកាន់អង្គការ TPO Cambodia ដើម្បីចូលរួមចំណែកក្នុងការព្យាបាលអ្នកជំងឺផ្លូវចិត្តដំណាក់កាលធ្ងន់ធ្ងរ។

បើតាមការបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមរបស់លោកប៉េងអាន បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ លោកធ្លាប់បានជួបជាមួយនឹងអ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវបានចងនឹងច្រវាក់ទៅនឹងសសរផ្ទះចាស់មួយដែលគេបោះបង់ចោល ដោយសារតែអ្នកជំងឺបានបង្ហាញអាការៈកាច ហើយក្រុមគ្រួសារពុំដឹងថាគាត់អាចស្វែងរកការព្យាបាលដែលត្រឹមត្រូវនៅកន្លែងណាបាន។

ប្រភពរូបភាពៈ គេហទំព័រហ្វេសប៊ុក៖ Think with PingAnn គិតជាមួយប៉េងអាន


យ៉ាងណាមិញ រយៈពេលប៉ុន្មានឆ្នាំក្រោយមក បន្ទាប់ពីការបានការព្យបាល ក្រោមគំរោងការព្យាបាលបែបសហគមន៍របស់គម្រោងប្រតិបត្តិការដោះច្រវាក់ (Operation Unchain Project)ដែលជាការព្យាបាលដោយឥតគិតថ្លៃ ពីក្រុមការងារ អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO Cambodia) អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងររូបនោះ មានអាការៈធូរស្បើយ ដែលអាច ស្លៀកពាក់ស្អាតបាត ជួយធ្វើការផ្ទះបានខ្លះៗ ហើយជើងគាត់ពុំជាប់ច្រវាក់ដូចមុនទៀតឡើយ ។ អាស្រ័យហេតុនេះហើយ លោកប៉េងអាន បានបន្តទៀតថា លោក គិតថាបុគ្គលដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរគ្រប់រូបគួរតែទទួលបានឱកាសរស់នៅសារជាថ្មី ទទួលបានការព្យាបាលដែលត្រឹមត្រូវ និងពុំគួររស់នៅក្នុងស្ថានភាពដែលលំបាកបែបនេះ។

ប្រភពរូបភាពៈ គេហទំព័រហ្វេសប៊ុក៖ Think with PingAnn គិតជាមួយប៉េងអាន

នៅក្នុងនោះផងដែរលោកបានបង្ហាញពីរបៀបដែល សាធារណជនអាចចូលរួមចំណែកក្នុងការជួយអ្នកជំងឺផ្សេងៗទៀតបានដោយគ្រាន់តែចែករំលែកពីគម្រោងនេះ ឬបរិច្ចាគលើគម្រោងប្រតិបត្តិការដោះច្រវាក់ (Operation Unchain Project) តាមរយៈគណនី ABA របស់គម្រោងផ្ទាល់ តាមរយៈABA: 007 677 604 (USD) ឬ ABA: 007 677 588 (Riel) ដែលមានឈ្មោះគណនី: TRANSCULTURAL PSYCHOSOCIAL ORGANIZATION CAMBODIA (TPO CAMBODIA)

គួរបញ្ជាក់ផងដែរថា ការបរិច្ចាគទាំងស្រុងនឹងយកទៅប្រើប្រាស់ដើម្បីទ្រទ្រង់គម្រោងប្រតិបត្តិការដោះច្រវាក់( OPERATION UNCHAIN PROJECT) ដើម្បីបន្តការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដើម្បីជួយពួកគាត់ឱ្យមានសេរីភាពរស់នៅនិងចូលរួមជាមួយសង្គមសារជាថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង