Cctimesw1140xh150cm copy

ថៃចាត់វិធានការតឹងរឹងចំពោះសិស្សដែលប្រើប្រាស់បារីអេឡិចត្រូនិច Vape

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ ប្រទេសថៃនឹងដាក់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច រឺហៅថា vape នៅក្នុងសាលារៀន បន្ទាប់ពីមានការកើនឡើងនៃចំនួនសិស្សដែលប្រើប្រាស់ Vape ជាច្រើនក្នុងប្រទេសថៃមានការកើនឡើងជាខ្លាំង។ លោក Thee Pawangkanan អគ្គលេខាធិការរងនៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋានរបស់ប្រទេសថៃបានអះអាងថារដ្ឋាភិបាលថៃមានការព្រួយបារម្ភថា ចំនួនសិស្សដែលមានអាយុពី ១៣-១៥ ឆ្នាំកំពុងប្រើប្រាស់បារីអេឡិចត្រូនិចមានការកើនឡើងជាខ្លាំងក្នុងនោះមានករណីនៃការប្រើប្រាស់ vape ក្នុងចំណោមសិស្សថ្នាក់ទីមួយដែលមានអាយុចន្លោះពី ៦ ទៅ៧ ឆ្នាំ ដែលជាអ្នកប្រើប្រាស់បារីអេឡិចត្រូនិចមានវ័យក្មេងជាងគេ។

បើតាមលោក Thee Pawangkanan បារីអេឡិចត្រនិចត្រូវបានផលិតឡើងមើលទៅដូចជាដងតួតុក្កតាសម្រាប់ក្មេងលេង ហើយវាមានក្លិនផ្លែឈើ ដែលអាចបំភាន់ឪពុកម្តាយ គ្រូបង្រៀន និងសិស្សដទៃឱ្យគិតថាពួកគេមានសុវត្ថិភាពក្នុងការប្រើប្រាស់ Vape។ លោកបន្តថាកំណត់ត្រាសុខភាពបានបង្ហាញថា សារធាតុ vape អាចបំផ្លាញសួតយ៉ាងធ្ងន់ធ្ងររឺឈានរហូតដល់ការបាត់បង់ជីវិត លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានអំពាវនាវសុំជំនួយពីឪពុកម្តាយក្នុងការពិនិត្យមើលបញ្ហានេះបន្ថែម។

វិធានការមួយក្នុងចំណោមវិធានការដែលលោកស្នើឡើងនោះគឺ ការត្រួតពិនិត្យការបូបរបស់សិស្សមុនអនុញ្ញាតិឲ្យពួកគេចូលទៅក្នុងថ្នាក់រៀនដើម្បីពិនិត្យរកវត្ថុខុសច្បាប់ និងមិនសមរម្យ រួមទាំងបារីអេឡិចត្រូនិចផងដែរ ដោយវិធានការនេះនឹងត្រូវដាក់នៅតាមសាលារៀនចាប់ពីថ្ងៃទី ១៥ ខែឧសភា ដើម្បីទប់ស្កាត់ទំនិញគ្រោះថ្នាក់ និងខុសច្បាប់នៅក្នុងផលិតផល។

គួរបញ្ជាក់ថានាយកដ្ឋានគយរបស់ប្រទេសថៃកាលពីថ្ងៃទី ៧ ខែមេសា បានចាប់ខ្លួនអ្នករត់ពន្ធបារីអេឡិចត្រនិច រឺ vape សរុបចំនួន ២១១ នាក់ ដែលមានតម្លៃសរុប ៣៤.១១ លានបាត (៩៣០,០០០ដុល្លារអាម៉េរិក)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង