Cctimesw1140xh150cm copy

ផ្ទះវៀតណាមសង់ក្បែរទន្លេជាច្រើនខ្នងបាក់រលំចូលទឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្ទះវៀតណាមតាមដងទន្លេបាក់រលំ/VNExpress

វៀតណាម៖ ផ្ទះចំនួនប្រាំខ្នង និងអគារកំពុងសាងសង់ចំនួនពីរបានដួលរលំកាលពីព្រឹកថ្ងៃអាទិត្យ ដោយសារតែភ្លៀងធ្លាក់នៅក្នុងខេត្ត Bac Ninh ភាគខាងជើងនៃប្រទេសវៀតណាម ហើយបានបង្ខំឱ្យប្រជាជនជម្លៀសចេញទៅកន្លែងមានសុវត្ថិភាព។ការបាក់រលំនេះបានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺនៅលើទំនប់ទឹកនៃទន្លេ Cau ផ្ទះ៥ខ្នង និងអគារ២ដែលកំពុងសាងសង់បានបាក់ស្រុតចុះចូលទន្លេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VNExpress បានចេញផ្សាយ។

លោក Tong Quang Thanh ប្រធានគណៈកម្មាធិការប្រជាជនវៀតណាមក្នុងតំបន់បាក់រលំបានអះអាងថាមានយ៉ាងហើចណាស់មនុស្ស ២៧ នាក់មកពី ៥ គ្រួសារដែលរស់នៅក្នុងផ្ទះត្រូវបានជម្លៀសទៅកាន់កន្លែងសាធារណៈនៅក្បែរនោះភ្លាមបន្ទាប់ពីផ្ទះបានបាក់ស្រុតចុះទៅក្រោម។ លោកបន្តថានេះជាការបាក់លើកទីពីរនៅតាមដងទន្លេ Cau ក្នុងរយៈពេលមួយខែ។ កាលពីថ្ងៃទី១៤ ខែមីនា ផ្ទះទំហំ១០០ម៉ែត្រការ៉េ បានធ្លាក់ចូលទៅក្នុងទន្លេ បង្ខំឲ្យគ្រួសារចំនួន៧ ដែលនៅក្បែរនោះត្រូវជម្លៀសចេញជារឿយផ្ទះនៅតាមដងទន្លេ Cau ច្រើនតែបាក់រលំដោយសារសភាពដីទន់ជ្រាយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង