ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានចេញការព្រមានអំពីកម្តៅខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយបានណែនាំប្រជាជនឱ្យចៀសវាងការនៅខាងក្រៅដោយសារហានិភ័យនៃការមានជំងឺដាច់សរសៃឈាមក្នុងកំដៅអាចនិងកើតឡើងចំពោះអ្នកដែលមានសុខភាពខ្សោយ។ នាយកដ្ឋានឧតុនិយមថៃបានចេញផ្សាយការព្យាករណ៍អាកាសធាតុប្រចាំថ្ងៃដោយបានអះអាងថាកោសិកាសម្ពាធទាបកំដៅកំពុងគ្របដណ្តប់តំបន់ភាគខាងជើងនៃប្រទេសថៃដែលមានកំដៅនៅទូទាំងប្រទេសថៃនិងមានការកើនឡើងជាខ្លាំងដែលនិងបង្កការប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់រូប។
បើតាមនាយកដ្ឋានឧតុនិយមថៃចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមេសា សម្ពាធខ្យល់ខ្ពស់ពីប្រទេសចិននឹងអូសបន្លាយដល់ប្រទេសថៃនិងមានការកើនឡើងកំដៅក្នុងតំបន់ និងសមុទ្រចិនខាងត្បូង ហើយអាចនិងកើតមានខ្យល់បក់ពីទិសខាងកើត និងភាគអាគ្នេយ៍នឹងនាំសំណើមពីសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរងរដ្ឋាភិថៃបាលលោកស្រី Kenika Ounjit បាននិយាយថា រដូវក្ដៅបានមកដល់ហើយ ហើយសន្ទស្សន៍កំដៅកំពុងបង្ហាញពីកម្រិតខ្ពស់នៃកំដៅនៅក្នុងតំបន់ជាច្រើន ដោយសីតុណ្ហភាពនៅតំបន់ខ្លះមានកម្រិតដល់ទៅ ៤៤.៥Cអង្សាសេ។ លោកស្រីបានថ្លែងថាលោកនាយករដ្ឋមន្ត្រីស្រេថាថាវីស៊ីនកំពុងព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលហើយកំពុងព្រមានពួកគេកុំឱ្យត្រូវពន្លឺព្រះអាទិត្យក្នុងរយៈប៉ុន្មានសប្តាហ៍នេះ៕