Yearendyearend1140x150

NEA នឹងរៀបចំពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព នៅអគារ Kampus នាថ្ងៃទី ០៩-១០ ឧសភា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ NEA នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព នៅអគារ Kampus នាថ្ងៃទី ០៩-១០ ឧសភា នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។

បើតាមគេហទំព័រហ្វេសប៊ុករបស់ NEA បានឱ្យដឹងថា NEA នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព នៅអគារ Kampus នាថ្ងៃទី ០៩-១០ ឧសភា ខាងមុខនេះ នៅអាគារ Kampus ។

ព្រឹត្តិការណ៍ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ នេះ មានការរំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើរាប់ពាន់នាក់មកចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យស្វែងរកការងារធ្វើជាមួយតំណាងក្រុមហ៊ុន សហគ្រាសភ្លាមៗតែម្តង។

គួរបញ្ជាក់ផងដែរថា ប្រសិនបើក្រុមហ៊ុន ឬ សហគ្រាសណាដែលមានចំណាប់អារម្មណ៍ចូលរួម អាចទាក់ទងមកក្រុមការងារ NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខ 017 467 423 ឬ 017 871 807៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង