ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ មេសា ពលករកម្ពុជាចំនួន ២៤,៣៥៧ នាក់ និងពលរដ្ឋកម្ពុជាចំនួន ៧៥,៨៩៤ នាក់ បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ វៀតណាម និងឡាវ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពលករកម្ពុជា ដែលទៅបំពេញការងារ និងប្រកបមុខរបបផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី០៤ មេសា មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ២៤,៣៥៧ នាក់ និងពលរដ្ឋកម្ពុជាសរុបចំនួន ៧៥,៨៩៤នាក់។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ មេសានេះ មានពលករ និងពលរដ្ឋកម្ពុជា បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចំនួន ២២,១១៣ នាក់, ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ចំនួន ៤,៨៨២ នាក់, និង ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ចំនួន ១០២ នាក់៕